មេ UFC អញ្ជើញ ត្រាំ​និង​ពូទីន មក​មើល​ការ​ប្រកួត​របស់ McGregor

  • 2018-09-24 07:43:47
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ប្រធាន​ស្ថាប័ន​ UFC លោក Dana White បាន​​អញ្ជើញ​ប្រធានាធិបតី​អាមេរិក​​ ដូណាល់ ត្រាំ   និង​ប្រធានាធិបតី​រុស្សី វ្លាឌីមៀរ ពូទីន​ ជា​ភ្ញៀវ​ពិសេស​សម្រាប់​ការ​វិល​មក​វិញ​របស់ Conor McGregor។

​McGregor នឹង​ត្រលប់​មក​សង្វៀន​ក្នុង​ទ្រុង​វិញ​នៅ​ថ្ងៃ​ទី​ ៦ ខែ តុលា ឆ្នាំ ២០១៨ ត្រូវ​តទល់​ដណ្ដើម​ខ្សែ​ក្រវាត់​ទម្ងន់ Lightweight ​​​ពី​អ្នក​ប្រយុទ្ធ​មិន​ដែល​ចាញ់​ជនជាតិ​រុស្សី​ Khabib Nurmagomedov។ លោក White បាន​ឲ្យ​ដឹង​ថា​ ការ​ទិញ​សិទ្ធ​សម្រាប់​ទស្សនា​ការ​ប្រកួត​មាន​ដល់​ជិត​២,៥​លាន​ឯណោះ។

លើស​ពី​នេះ​លោក​​​​បាន​អញ្ជើញ​ ដូណាល់ ត្រាំ និង វ្លាឌីមៀរ ពូទីន​ មក​កាន់​កីឡដ្ឋាន T-Mobile Arena ដើម្បី​មក​ទស្សនា​ការ​ប្រកួត​ដ៏​អស្ចារ្យ​នេះ។ សាកសួរ​តើ​ការ​ហៅ​មេដឹក​នាំ​ដែល​មាន​អំណាច​​ខ្លាំង​បំផុត​​ទាំង​ពីរ​​បែប​នេះ​មាន​បញ្ហា​អ្វី​ឬ​អត់? White សញ្ជាតិ​អាមេរិក​តប​ថា ពួក​គេ​តែងតែ​ត្រូវ​បាន​អញ្ជើញ។ ប៉ុន្តែ​ត្រាំ​​ប្រាប់​ថា លោក​មិន​បាន​មក​​មើល​ការ​ប្រកួត​ទេ តែ​នឹង​ទិញ​សិទ្ធិ​​​មើល​នៅ​ផ្ទះ។

Dana White (កណ្ដាល)

ប្រភព៖ The Sun   ប្រែ​សម្រួល៖ ហេង សុធារិទ្ធិ