ថតម៉ូដលើកនេះ Suzy លេងស្ទីលផាត់មុខសិចស៊ី មើលមិនចង់ស្គាល់

  • 2018-09-25 00:25:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ថ្មីៗ​នេះ​តារា​ស្រី​ដ៏​មាន​ប្រជាប្រិយ​ភាព​ប្រចាំ​ប្រទេស​កូរ៉េ Suzy បាន​រួម​ការងារ​ជាមួយ​ផលិត​ផល​គ្រឿង​សម្អាង​ដ៏​ល្បី​មួយ ថត​រូប​ដាក់​ទស្សនា​វដ្តី 'marie claire' សម្រាប់​ត្រៀម​ចេញ​នៅ​ខែ​តុលា​នេះ។

មុន​ចេញ​ជា​ផ្លូវការ​ ខាង​ទស្សនា​វដ្តី​បាន​បញ្ចេញ​រូបភាព​ប៉ុន្មាន​សន្លឹក​របស់​ស្រីស្អាត Suzy ធ្វើ​ឲ្យ​គាំទ្រ ស្រឡាំង​កាំង នឹង​ស្ទីល​នៃ​ផាត់​មុខ​ខុស​ដាច់​ពី​សព្វ​មួយ​ដង ដោយ​លើក​នេះ នាង​ជ្រើស​រើស​ក្រែម​ពណ៌​ដុតៗ មើលទៅរឹត​តែ​សិច​ស៊ី ឆ្លុះ​ជាមួយ​សា​ច់សខ្ចី ម៉ដ្ដ​រលោង ។

អំឡុង​ពេល​ផ្តល់​បទ​សម្ភាស Suzy ទទួល​បាន​សំណួរ​ជុំវិញតិចនិក​ថែរក្សា​ស្បែក​របស់​នាង ហើយ​ភ្លាមៗ​នោះ​នាង​ឆ្លើយ​តប​ថា "ខ្ញុំ​តែង​តែ​ថែទាំ​ស្បែក​នៅ​ផ្ទះ​ជា​ប្រចាំ ដោយ​ភាគ​ច្រើន​ប្រើ​ម៉ាស់​បិទ​មុខ មិន​យក​ដៃ​ទៅ​ប៉ះ​ស្បែក​មុខ ជ្រើស​រើស​ផលិត​ផល​ធម្មជាតិ​សម្រាប់​ថែទាំ​ស្បែក"។

ចង់ដឹងថា Suzy លេង​ស្ទីល​ផាត់​មុខ​សិចស៊ី​ យ៉ាងណា មក​មើល​រូប​ខាង​ក្រោម​ទាំង​អស់​គ្នា៖

ប្រភព៖ kstarlive   ប្រែ​សម្រួល៖ ដេត ធន្នី