ហាប់គីដូ​ ដំឡើង​ខ្សែក្រវាត់​សិស្ស​គុន​ជាង​៤០​នាក់​​ តាម​រយៈសមត្ថភាពរីកចម្រើន

  • 2018-09-24 09:47:13
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

សហព័ន្ធ​កីឡា​ហាប់គីដូ​កម្ពុជា​ ធ្វើ​ពិធី​ដំឡើង​ខ្សែក្រវាត់​ដល់​សិស្ស​គុន​​ជាង​ ៤០​នាក់​ កាល​ពី​ល្ងាច​ម្សិលមិញ​ បន្ទាប់​ពី​ពួកគេ​បាន​ប្រឡង​ជាប់​មាន​សមត្ថភាព​រីកចម្រើន។​

លោកគ្រូ គង់ ចាន់ធីណា

លោក​ គង់​ ចាន់ធីណា​ អគ្គលេខាធិការ​សហព័ន្ធ​ខាងលើ​បាន​ឲ្យ​ដឹង​ថា​ ក្រោយ​ពី​បាន​កន្លែង​ហ្វឹកហាត់​ត្រឹមត្រូវ​នៅ​ដំបូល​អគារ​សូហ្វតេនីស​ ដែល​ជា​ជំនួយ​របស់​សមាគម​កីឡា​ក្រសួង​មហាផ្ទៃ​រួច​មក​ កីឡា​មួយ​នេះ​មាន​ភាព​រីកចម្រើន​គួរ​ឲ្យ​កត់សម្គាល់។​ សិស្ស​មាន​កន្លែង​ហ្វឹកហាត់​ត្រឹមត្រូវ​ មាន​ភ្លើង​បំភ្លឺ​ល្អ​ និង​ហាត់​មិន​បារម្ភ​ខ្លាច​ភ្លៀង។​

គ្រូបង្វឹក​រូប​នេះ​បន្ត​ថា​ សិស្ស​ដែល​ត្រូវ​ដំឡើង​ខ្សែក្រវាត់​នេះ​មាន​តែ​ជាង​៤០​នាក់​​ បន្ទាប់​ពីពួកគេ​ប្រឡង​ជាប់​ទៅ​តាម​កម្រិត​ផ្សេង​ៗ​គ្នា។​ ក្នុង​នោះ​មាន​ការ​ដំឡើង​ពី​ កម្រិត​ពណ៌​ស​ ឡើង​ ស​ឆ្នូត​ ពី​ពណ៌​លឿង​ឆ្នូត​ ឡើង​ទៅ​ ទឹក​ក្រូច​ ពី​ពណ៌​ទឹកក្រូច​ឆ្នូត​ ឡើង​ទៅ​បៃតង​ ពី​ពណ៌​បៃតង​ ឡើង​បៃតង​ឆ្នូត​ ពី​ពណ៌​ខៀវ​ឆ្នូត​ ឡើង​ក្រហម​ និង​ពណ៌​ក្រហម​ ឡើង​ត្នោត។​

សិស្សច្បងកំពុងបំពាក់ខ្សែក្រវាត់

ពិធី​ដំឡើង​ខ្សែក្រវាត់​របស់​សហព័ន្ធ​កីឡា​ហាប់គីដូ​កម្ពុជា​នេះ​ ធ្វើ​ឡើង​កាល​ពី​ល្ងាច​ថ្ងៃ​អាទិត្យ​ ទី២៣​ ខែ​កញ្ញា​ ឆ្នាំ​២០១៨​ នៅ​ដំបូល​អគារ​សូហ្វតេនីស​ក្នុង​ពហុ​កីឡដ្ឋាន​ជាតិ។​ ក្នុង​នោះ​ដែរ​ក៏​មាន​ការ​ចូលរួម​ពី​លោក​គ្រូ​បង្វឹក​នានា​ រួម​ទាំង​សិស្ស​គុន​ អាណាព្យាបាល​មួយ​ចំនួន​ផង​ដែរ៕​

អត្ថបទ៖ នួន ស៊ីណា​