រឿងពិតនៅពីក្រោយព្យុហយាត្រាស៊ីក្លូបៃតងកណ្តាលភ្នំពេញម្សិលមិញ នាំគេផ្អើលមើលគ្រប់គ្នា

  • 2018-09-24 10:03:56
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កាល​ពីរ​សៀល​ម្សិល​មិញ​នេះ ទិដ្ឋភាព​ព្យុហយាត្រា​ស៊ីក្លូ​ពណ៌​បៃតង​ស្រស់​ដ៏​រំជើប​រំជួល​មួយ​បាន​លេច​ឡើង​នៅ​កណ្តាល​ទីក្រុង​ភ្នំពេញ​ ដោយ​មាន​ក្រុម​អ្នក​រត់​ស៊ីក្លូ​តុប​តែង​​ដោយ​ដាក់​ពាក្យ​ស្លោក​ «រសជាតិ​នៃ​ភាពរីករាយ» ចំនួន ៣០​គ្រឿង​​ជិះ​ដង្ហែ​ជុំវិញ​ភ្នំពេញ បាន​ទាក់​ទាញ​ការ​ចាប់​អារម្មណ៍​យ៉ាង​ខ្លាំង ​ដោយ​ត្រូវ​បាន​អ្នក​ធ្វើ​ដំណើរតាមផ្លូវ​ជា​ច្រើន​ដល់​ថ្នាក់​ដក​ទូរសព្ទ​ចេញ​មក​ថត​ទុក​​ទៀត​ផង។

​នេះ​ជាផ្នែក​មួយ​នៃ​យុទ្ធនាការ​ផ្សព្វផ្សាយ​ភាព​សប្បាយ​រីករាយ​រៀប​ចំ​ឡើង​ដោយ​ភេសជ្ជៈ Kickapoo ដែលជា​ភេសជ្ជៈល្បីឈ្មោះពីអាមេរិកតាំងពីឆ្នាំ ១៩៦០ មក​ទល់​បច្ចុប្បន្ន​នេះ ហើយ​ទើប​តែ​ចូល​ដល់​កម្ពុជា​កាល​ពី​ពេល​ថ្មី​ៗ​នេះ ដោយ​ការ​សម្ភោធ​វត្តមាន​ជា​ផ្លូវ​ការ​នៃ Kickapoo នៅកម្ពុជា​នេះ អម​ជាមួយ​នឹងព្រឹត្តិការណ៍​ព្យុហយាត្រា​ស៊ីក្លូ​នេះ​ឯង។ លោក​ ចយ ចាន់ ជា​អ្នក​រត់​ស៊ីក្លូ​មក​ពី​សមាគមអភិរក្ស​ស៊ីក្លូ និង​មុខរបរ​ក្រៅ​ប្រព័ន្ធ បាន​និយាយ​ថា៖ «ខ្ញុំ​ពិត​ជា​សប្បាយ​រីករាយ​ខ្លាំង​ណាស់​ដែល​បាន​ចូលរួម​ក្នុង​កម្មវិធី​បែប​នេះ។ នេះ​ជា​លើក​ទីមួយ​ហើយ ដែល​ខ្ញុំ​អាច​មាន​ឱកាស​ជិះ​ស៊ីក្លូ​បង្ហាញ​ទៅ​សាធារណៈ​ជា​ពិសេស​បាន​ដឹក​ភ្ញៀវ​ទេសចរ​បរទេស​ដើម្បី​ឲ្យ​ពួក​គាត់​ស្គាល់​ស៊ីក្លូ និង​រីករាយ​គយគន​ទេសភាព​ទីក្រុង​យើង​ថែម​ទៀត»។

លោក ចយ ចាន់ វ័យ​៧៥ឆ្នាំ​ជា​អ្នករត់ស៊ីក្លូតាំងពីជំនាន់ឆ្នាំ​៩០

ព្យុហយាត្រា​នេះ​ចាប់ផ្តើមពី វិមានឯករាជ្យ ធ្វើ​ដំណើរ​ឆ្លង​កាត់​ទីតាំង​ទេសចរណ៍​មួយ​ចំនួន​នៅ​​ភ្នំពេញ​ដូច​ជា សួន​វត្តបុទុមវតី មាត់​ទន្លេ​ទល់​មុខ​ព្រះបរមរាជ​វាំង​វត្ត​ឧណាឡោម និង​វត្តភ្នំ ហើយ​បញ្ចប់​នៅ​ផ្សារទំនើបសូរីយា ដែល​ជា​កន្លែង​ដែល Kickapoo រៀប​ចំ​កម្មវិធី​ចែក​ឲ្យភ្លក់​សាក​រសជាតិ Freeផងដែរ។

កញ្ញា​ជីន វ័យ​២៣ឆ្នាំ ដែល​បាន​មក​មើលកុន​នៅផ្សារទំនើបសូរិយាជាមួយ​មិត្តភក្តបីនាក់ផ្សេងទៀត​បាន​បង្ហាញ​ចំណាប់​អារម្មណ៍​បន្ទាប់​ពី​ភ្លក់​​រសជាតិ​ភេសជ្ជៈ Kickapoo ថា​៖ «ឆ្ងាញ់​ជក់​មាត់​ណាស់​បង ត្រូវ​ចិត្ត​ខ្ញុំ​ម៉ាច់​ម៉ង ធម្មតា​ខ្ញុំ​ចូល​ចិត្ត​រសជាតិ​បែប​ក្រូចឆ្មា​អីចឹង​ស្រាប់ ​ពិសេស​វា​អស់​សូវ​ផ្អែមខ្លាំងទៀត ពេញ​ញ៉ាំទៅ​រៀង​មានកម្លាំង ហើយ​មាន​អារម្មណ៍​ស្រស់​ស្រាយ​សម្បើម​ណាស់ ឮថា​ដូច​មាន​វីតាមីន​ជួយ​សុខភាព​ទៀត​»។

ភេសជ្ជៈ Kickapoo បន្ត​គាំ​ទ្រ​ភាព​រីករាយ និង​វិជ្ជមាន​សម្រាប់​ការ​គិត​នៃ​ជីវិត ជាមួយ​នឹ​ងការ​ចែក​ចាយ​ភេសជ្ជៈ Kickapoo Joy Juice នៅ​ឯ​ផ្សារ​ទំនើប សូរិយា សេនធ័រ ភ័នធ៍ ដោយ​ថែម​ទាំង​ផ្តល់​ភាព​ភ្ញាក់​ផ្អើល​ដល់​អតិថិជនតាមរយៈ​ការ​រាំ flash mob ទៀតផង៕

អត្ថបទ៖ ដេត លីដា

អត្ថបទពេញនិយម