បង្ការ​រឿង​ខាតបង់​ក្នុងអាជីវកម្មដោយយល់ច្បាស់ពីសវនកម្មសហគ្រាសតាមរយៈសិក្ខាសាលានេះ

  • 2018-09-24 11:02:49
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

សមាគម​សវនកម្មខេមអេដ (CamEd Audit Club) ហៅ​កាត់​ថា C.A.C នឹង​រៀប​ចំ​វេទិកា​ស្តី​អំពី «សវនកម្ម និង ការ គ្រប់​គ្រង​ក្នុង​សហគ្រាស» ប្រចាំ​ឆ្នាំ​២០១៨ (The Speculation 2018 under the theme of “ Assurance and Control in Business Entity) នៅ​ថ្ងៃ​អាទិត្យ​ ៣០ កញ្ញា ឆ្នាំ2018នេះ ម៉ោង ១ ដល់​៥ រសៀល នៅ​ឯ​មជ្ឈមណ្ឌល​សហប្រតិបត្តិការណ៍​កម្ពុជា​ជប៉ុន (CJCC)។

«ដោយ​យើង​កត់​សម្គាល់​ឃើញ​ថា​អាជីវកម្ម​មួយ​ចំនួន​នៅ​មាន​ភាព​ខាត​បង់​ដោយ​សារ​កង្វះ​ខាត​ការ​គ្រប់​គ្រង​ផ្ទៃ​ក្នុង និង​កង្វះ​ពត៌មាន​នៃ​អត្ថប្រយោជន៍​របស់​សវនកម្ម​ភាព​នៅ​ក្នុង​សហគ្រាស​ដែល​ជា​កត្តា​សំខាន់​មួយ​ដែល​អាច​ពង្រឹង​ប្រព័ន្ធ​នៃ​ការ​គ្រប់គ្រង​និង ជួយ​បង្កើន​ភាព​ជឿនលឿន​នៃ​អភិលបាល​កិច្ច​ល្អ​ក្នុង​ក្រុមហ៊ុន»។ នេះ​បើ​តាម​ការ​លើក​ឡើង​របស់​ក្រុម​ការងារ​រៀបចំ​សិក្ខាសាលា​នេះ។

«សិស្ស​ដែល​បញ្ចប់​ថ្នាក់​ទី១២ ឬ​និស្សិត​មួយ​ចំនួន​ដែល​កំពុង​តែ​ស្វែង​រក​ជំនាញ​សិក្សា និង​អាជីព​ការងារ​ក៏​មិន​ទាន់​បាន​ដឹង​អំពី​ភាព​លម្អិត​នៃ​វិស័យ​សវនកម្ម (Auditing) នៅ​កម្ពុជា​ ក៏គួរ​មក​បន្ថែម​ចំណេះដឹង​ដែរ​ព្រោះក្នុង​ការងារ​អ្វីក៏​ដោយ​ក៏​តែង​ពាក់​ព័ន្ធ​នឹង​សវនកម្ម​នេះ​ដែរ»។ កញ្ញា​កញ្ជាក់​​បន្ថែម។​

ប្រធានបទ​សំខាន់​ៗ​៤ ​នឹង​បកស្រាយ​លម្អិត​ពី​សំណាក់​វាគ្មិន​ជំនាញ​ ចំណាន​ៗ​ពី​វិស័យ​អាជីវកម្ម ឯកជន និង​មជ្ឈដ្ឋាន​សិក្សាធិការ​រួម​មាន៖

  • ១. «ការកេងប្រវ័ញ្ច និង ហានិភ័យក្នុងអាជីវកម្ម» (Business Frauds and Risks) វាគ្មិន លោក កែវ ឡុងឌី ប្រធានប្រតិបត្តិការនៃក្រុមហ៊ុនស្រមោចត្រេឌីង  (Srormoch Trading)។

  • ២. «អភិបាលកិច្ចនៃក្រុមហ៊ុន» (Corporate Governance) វាគ្មិន លោក ស៊ាង សុបញ្ញា នាយកសាលាវិទ្យាស្ថាន ខេមអាស៊ាន (CAM-ASEAN International Institute)។

  • ៣. «សវនកម្មផ្ទៃក្នុង» (Internal Audit) វាគ្មិន លោក ចាន់ វាសនា Partnerនៃក្រុមហ៊ុន APV (Cambodia) Co.,Ltd ។

  • ៤. «សវនកម្មផ្ទៃក្រៅ» (External Audit) វាគ្មិន លោក ខយ គីមឡេង Country Manager នៅក្រុមហ៊ុន Deloitte។

អ្នក​ចូលរួម​នឹង​ទទួល​បាន​កាដូ​ នំដូណាត់ Krispy Kreme ព្រម​ទាំង​ឱកាស​ឈ្នះ​រង្វាន់​ផ្សេង​ៗ​នា​ចុង​កម្មវិធី​ផង​ដែរ។

សំបុត្រ​តម្លៃ ៥ដុល្លារ សូម​ទាក់​ទង​មក​លេង 097 36 00 514 / 012 59 49 27 /015 28 76 76 និង​អាច​តាមដាន ឬ​ផ្ញើរសារ​មក​កាន់ហ្វេស​បុក​ផេក CamEd Audit Club និង អាច​ចុះ​ឈ្មោះ​តាមរយៈ link រឺ QR Code នៅ​ទីនេះ

ដោយ៖ ដេត លីដា