ដឹងមូលហេតុ គឹម សីហា ចំណាយប្រាក់ខ្ទង់ម៉ឺនដុល្លារ ទិញឡានថ្មីឲ្យភរិយា និងកូនស្រី​​ជិះដើរកម្សាន្ត (វីដេអូ)

  • 2018-09-25 06:09:20
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

អាចនិយាយបានថាគ្រួសារអ្នកម្តាយហាយសូគង់ចាន់ស្រីមុំក្រោយពីរៀបការលោក គឹម សីហា និងភរិយាអ្នកម្តាយរូបនេះតែទទួលបាននូវកាដូលើកទឹកចិត្ត ក៏ជាការ Surprised របស់របរប្រើបាស់ជាច្រើនពីស្វាមីរបស់ខ្លួនផងដែរ។អ្វីដែលពិសេសជាមួយចំណងដៃកូនស្រីស្រស់ស្អាត នឹងដ៏គួរឲ្យស្រលាញ់ម្នាក់នោះឃើញលោកប៉ាដែលជាស្វាមីរបស់តារាស្រីតូចត្រឡឹងរូបនេះគិតគូរពីសុខទុក្ខរហូតផងដែរបានចំណាយលុយទិញកាដូឡានថ្មីមួយគ្រឿងដលភិរិយារបស់ខ្លួននិងកូនស្រីសំណព្វជាទីស្រលាញ់យ៉ាងCute​ទុកគ្រាន់ជិអជូននាងតូចដើរកម្សាន្តព្រោះក្នុងផ្ទះសំបូរសុទ្ធតែឡានធំៗខ្លាចពិបាកបីកូនស្រីបើក។

យ៉ាងណាមិញ ស្វាមីអ្នកនាងគង់ចាន់ស្រីមុំបានផ្តល់ការសម្ភាសន៍មកកកាន់Sabay ថា"លោកបានចំណាយលុយទិញឡាន Cuteដ៏ថ្មីស្រឡាងមួយគ្រឿង ឲ្យទៅកូនស្រី និងម៉ាក់ៗជាទីស្រលាញ់ ទុកជិះលេងកម្សាន្តក្នុងសួនហើយណាមួយភិរិយាចូលចិត្តឡានតូចនេះបើកដើរលេងក្នុងបុរីស្រួល ពិសេសឡាននេះមានតែមួយគ្រឿងគត់ លោកបន្ថែមថាដំបូងឡើងគិតថាទៅសាកទេ ដល់ពេលចូលទៅឃើញកូនស្រីអរសើចញញឹមញញ៉ែម ក៏ទិញតែម្តងព្រោះសំណព្វចិត្តពេញចិត្តហើយចង់ឲ្យគ្រប់គ្នាគ្រាន់តែឃើញឡានមួយគ្រឿងនេះគឺដឹងថាឡានអូនម៉ូម៉ូតែម្តង ឡាននេះ ស៊េរី ​Daihatsu copen 2016ពណ៌លឿង តម្លៃ ៣ម៉ឺនដុល្លារ ផលិតនៅប្រទេសជប៉ុន។ រកណាបាន មើលចុះមិនបាន៣ខែផង កូនស្រីគង់ ចាន់ស្រីមុំ ទទួលបានកាដូឡានថ្មីមួយពីប៉ាៗគេទៅហើយ ពិតជាកំពូលសំណាងមែន៕

ចង់ចាកាដូឡានថ្មីស្រស់ស្អាតយ៉ាងណាមើលរូបខាងក្រោម៖

រូបភាពផ្តល់សិទ្ធដោយ៖ លោក គឹម សីហា

អត្ថបទ៖ សិរីរត្នន៍