អស់​ទាស់! បន្ទប់​គេង​តារា​សម្ដែង លី ឧត្តម ប្រណិត​ដូច​បន្ទប់​អភិជន ឃើញ​ហើយ​បើក​ភ្នែក​ធំៗ

  • 2018-09-24 12:53:31
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ជា​ទិដ្ឋភាព​កម្រ​ឃើញ​មួយ ដែល​តារា​ប្រុស លី ឧត្តម បាន​ធ្វើ​ឲ្យ​ទស្សនិកជន ក៏​ដូច​ជា​អ្នក​គាំទ្រ​នៅ​លើ​បណ្ដាញ​សង្គម​បើក​ភ្នែក​ធំ​ៗ ក្រោយ​ពី​គេ​បាន​បើក​បង្ហាញ​ទិដ្ឋភាព​បន្ទប់​គេង​ដ៏​ប្រណិត​របស់​គេ ដែល​មើល​ទៅ​ដូច​បន្ទប់​អភិជន។

បន្ទប់​នេះ ត្រូវ​បាន​រចនា​រំលេច​ដោយ​ពណ៌​មាន​ឆ្អិន​ឆ្អៅ ក្រហម​ច្រាល​ពេញ​ភ្នែក។ សាមី​ខ្លួន​បាន​សរសេរ​សារ​ភ្ជាប់​ជាមួយ​រូបភាព​ថា "នេះ​ជា​បន្ទប់​គេង​ដ៏​សាមញ្ញ​របស់​ខ្ញុំ"។ បើ​ទោះ​ជា​សាមី​ខ្លួន​អះអាង​ដូច្នេះ ប៉ុន្តែ​ប្រិយមិត្ត​ជា​ច្រើន​បាន​ពោល​សរសើរ​ពី​ភាព​ស្រស់​ស្អាត​មិន​ធម្មតា នៃ​បន្ទប់​គេង​របស់​តារា​ប្រុស​មាន​មុខ​មាត់​ដូច​សេដ្ឋី​ប្រេង​អារ៉ាប់​រូប​នេះ។

ជុំ​វិញ​បន្ទប់​ពណ៌​មាស​របស់ លី ឧត្តម មិន​ទាន់​មាន​ទិន្នន័យ​ពី​តម្លៃ​បន្ទប់​ប្រណិត​នេះ​ទេ ខណៈ​សាមី​ខ្លួន​មិន​ទាន់​អាច​ទាក់​ទង​បាន!!!!

អត្ថបទ៖ ទារិកា

អត្ថបទពេញនិយម