បើ​ជួប​បញ្ហា! មក​មើល​បកស្រាយ​ឲ្យ​អស់​សង្ស័យ បញ្ហា iPhone XS Max អេក្រង់​ឡើង​ឆ្នូត​ពណ៌​បៃតង

  • 2018-09-24 13:29:56
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

បន្ទាប់​ពី​បើក​លក់​ជា​ផ្លូវការ​លើ​ទីផ្សារ​ប្រទេស​មួយ​ចំនួន​ក្នុង​សកលលោក ស្មាតហ្វូន​កំពូល iPhone XS/XS Max របស់ Apple ក៏​មាន​ការ​រាយការណ៍​ជុំវិញ​បញ្ហា​កំហុស​បន្តិចបន្តួច ដោយ​ប៉ុន្មាន​ថ្ងៃ​នេះ​ម្ចាស់​ស្មាតហ្វូន​តម្លៃ​ពាន់​ដុល្លារ បន្ត​ចែកចាយ​ពី​រឿងរ៉ាវឧបករណ៍​ឡើង​ឆ្នូត​ពណ៌​បៃតង​លើ​អេក្រង់។

យោង​តាម​គណនី @phillmeredith ចែក​រំលែក​លើ​បណ្តាញ​សង្គម Twitter បង្ហាញ iPhone XS Max ដែល​ខ្លួន​បាន​ទិញ​នៅ​ពេល​បើក​ដំណើរការ​ម៉ាស៊ីន ក៏​ស្រាប់​ឡើង​ឆ្នូត​មួយ​ពណ៌​រាង​លឿង​ស្រាល ស្រដៀង​នឹង​មួយ​ករណី​ផ្សេង​ទៀត​ក្នុង​ប្រទេស​អូស្រា្តលី ដោយ​គណនី Musthafa Ali រស់​នៅ​ក្នុង​ទីក្រុង​ស៊ីដនី ក៏​សង្កត់​ធ្ងន់​ពី iPhone XS Max ដដែល​មាន​ឡើង​ខ្សែ​ឆ្នូត​ពណ៌​បៃតង​រាង​បញ្ឈរ។

រំឭក​ថា​ករណី​នេះ​ក៏​ធ្លាប់​កើត​មាន​ដូច​គ្នា​លើ​ម៉ូឌែល iPhone X បង្ហាញ​ខ្លួន​ឆ្នាំ ២០១៧ ដែល​យើង​ហៅ​បញ្ហា​នេះ​ថា Green Line Of Death ឧស្សាហ៍​ជួប​ប្រទះ​លើ​ឧបករណ៍​បំពាក់​អេក្រង់ OLED ដូច​ធ្លាប់​មាន​លើ Galaxy S7 Edge ដោយ​ការ​ផលិត​ម៉ាស៊ីន​រាប់​លាន​គ្រឿង រមែង​ប៉ះ​ស៊យ​មួយ​ចំនួន​តូច ពោល​គឺ​ដោយ​សារ​បច្ចេកវិទ្យា​នៃ​អេក្រង់ OLED នេះ​ផ្ទាល់ ដោយ​ sub-pixel ជា​ផ្នែក​បង្ក​ឲ្យ​គ្រាប់​ភីកសែល​ពណ៌​បៃតង​រំលេច​ចេញ​ឡើង ឬ​អាច​ឆ្លាស់​គ្នា​ជាមួយ​ភីកសែល​ពណ៌​ខៀវ​និង​ក្រហម។

រូបតំណាងបញ្ហាធ្លាប់កើតមានលើ iPhone X

ដំណោះស្រាយ​គឺ Apple បើក​ដៃ​ចាំ​ទទួល​ស្វាគមន៍​ជានិច្ច ព្រោះ​ម្ចាស់​ iPhone ឈ្មោះ Ali ក៏​ទើប​តែ​ទៅ​ទទួល​ការ​ប្តូរ​ជូន​ម៉ាស៊ីន​ថ្មី​ពី​ក្រុមហ៊ុន បែបនេះសម្រាប់​អតិថិជន​ទូទាំង​សកលលោក​ផ្សេងទៀតប្រសិន​ជួប​បញ្ហា​ដូចខាងលើ អាច​ទំនាក់ទំនង​ទៅ Apple Store នៅ​ជិត​លោក​អ្នក​បំផុត។

ចុច Like និង See First ដើម្បីទទួលព័ត៌មានបច្ចេកវិទ្យាមុនគេ......

អានអត្ថបទ:

ប្រភព៖ idropnews   ប្រែ​សម្រួល៖ កៅ រក្សា