សរុបពានទាំងអស់ និងអ្នកឈ្នះ នៅ FIFA Football Award យប់មិញ

  • 2018-09-24 21:38:49
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កម្មវិធីប្រគល់ពាន FIFA Football Awards ដែលធ្វើឡើងនៅ Royal Festival Hall ស្ថិតក្នុងទីក្រុងឡុង ប្រទេសអង់គ្លេសបានចប់សព្វគ្រប់កាលពីយប់មិញក្នុងនោះពានរង្វាន់ជាច្រើនបានប្រគល់ទៅឲ្យដៃកីឡាករ កីឡាការិនី និងគ្រូបង្វឹកមានស្នាដៃសម្រាប់ឆ្នាំ២០១៨។

យើងដឹងហើយថា ម្ចាស់ពានកីឡាករឆ្នើមរបស់ពិភពលោក FIFA Best បានផ្លាស់ប្ដូរម្ចាស់ដោយធ្លាក់ទៅលើ Luka Modric ដែលជួយក្រូអាតឡើងដល់វគ្គផ្ដាច់ព្រ័ត្រ បានលេខ២នៅ World Cup។ លេខ២បានទៅលើ Cristiano Ronaldo និងលេខ៣បានទៅ Mohamed Salah។

ពានគ្រាប់បាល់ចូលទីល្អបំផុតធ្លាក់ទៅលើ Mohamed Salah របស់ Liverpool ដែលស៊ុតចូលទី Everton ក្នុងជំនួបដ៏កក្រើកនៅអង់គ្លេស Merseyside Derby។ Salah ទទួលបានសំឡេងគាំទ្រ៣៨%ដើម្បីទទួលពាននេះ។

Marta Vieira da Silva លេងឲ្យក្រុមជម្រើសជាតិប្រេស៊ីល និងក្លឹប Orlando Pride របស់អាមេរិកបានឈ្នះពានកីឡាការិនីឆ្នើមរបស់ពិភពលោក។ លេខ២បានទៅលើ Ada Hegerberg និងលេខ៣បានទៅ Dzsenifer Marozsan។

អតីតអ្នកចាំទី Chelsea ដែលបច្ចុប្បន្នកំពុងលេងឲ្យ Real Madrid គឺ Courtois បានឈ្នះពានអ្នកចាំទីឆ្នើមប្រចាំឆ្នាំ។

លោក Deschamps បានឈ្នះពានគ្រូបង្វឹកឆ្នើមប្រចាំឆ្នាំក្រោយជួយបារាំងលើកពាន World Cup នៅរុស្ស៊ីហើយលោក Reynald Pedros របស់ Lyon ឈ្នះពានគ្រូបង្វឹកក្រុមបាល់ទាត់នារីឆ្នើមប្រចាំឆ្នាំបើទោះជាលោកជាបុរសក៏ដោយ៕

លោក Deschamps
លោក Reynald Pedros

ប្រភព៖ FIFA   អត្ថបទ៖ វីរ័ត្ន