សឿន ផានផាភួង ខ្លោចចិត្តអាណិតកូនស្រីដួលសន្លប់តាមផ្លូវតែម្នាក់ឯង ខណៈខ្លួនជាម្ដាយមិនបាននៅកន្លែងកើតហេតុ

  • 2018-09-25 01:51:03
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

នាម​ជា​ម្ដាយ​ សឿន ផានផាភួង បាន​សម្ដែង​អារម្មណ៍​ខ្លោច​ចិត្ត​អាណិត​កូន​ស្រី​ដួល​សន្លប់​​នៅ​តាម​ដង​ផ្លូវ​ម្នាក់​ឯង​ កុំ​តែ​បាន​អ្នក​ធ្វើ​ដំណើរ​ក្បែរ​នោះ​ឃើញ​ម្ល៉េះ​មិន​ដឹង​កូន​ស្រី​នាង​ ទៅ​ជា​យ៉ាង​ណា​នោះ​ទេ។

សឿន ផានផាភួង ថា កាល​ពី​រសៀល​ម្សិលមិញ​កូន​ស្រី​ខ្លួន​បាន​ដើរ​ចេញ​ពី​ផ្ទះ​ទៅ​ទិញ​អាហារ​ញាំ​ នៅ​ខាង​ក្រៅ​ពេល​ត្រឡប់​មក​វិញ​មិន​ទាន់​ដល់​ផ្ទះ​ផង​ក៏​ដួល​សន្លប់​នៅ​តាម​ផ្លូវ​តែ​ម្ដង កុំ​តែ​បាន​អ្នក​ធ្វើ​ដំណើរ​នៅ​ទីនោះ​ឃើញ​មិន​ដឹង​ថា​មាន​រឿង​អ្វី​កើត​ឡើង​ចំពោះ​កូន​ស្រី​​​ឡើយ។

មូល​ហេតុ​​ដែល​ធ្វើ​ឲ្យ​​នាង​តូច អាង សុជាតា ហៅ​ឈូឈូ ដួល​សន្លប់​​នេះ​ត្រូវ​បាន​អ្នក​នាង សឿន ផានផាភួង ត្រូវ​ជា​ម្ដាយ​ និង​តារា​សម្ដែង​អះអាង​ថា មក​​ពី​មួយ​រយៈ​នេះ​កូន​ស្រី​ខ្លួន​​​ហត់​ខ្លាំង​ពេក​ជាមួយ​ការ​ងារ​សិក្សា​ សម្ដែង​ខ្សែភាពយន្ត​ និង​ថត​ស្ប៉ត​ជា​ច្រើន​ ទើប​គ្មាន​ពេល​វេលា​​សម្រាក​គ្រប់​គ្រាន់។

អ្នក​ម្ដាយ​រូប​នេះ​ថា៖" គាត់​ហត់​ខ្លាំង​ណាស់​អូន​អើយ ព្រឹក​គាត់​រៀន​ថ្ងៃ​គាត់​ទៅ​ថត​រឿង​ ​​មាន​ថ្ងៃ​ខ្លះ​ថត​ទល់​ភ្លឺ​ក៏​មាន​ដែរ​អូន។ បង​អត់​មាន​ដឹង​ទេ​​ពេល​គាត់​ដួល​សន្លប់​ហ្នឹង​ ព្រោះ​បង​ជាប់​ថត​​ហើយ​គេ​អត់​ហ៊ាន​ប្រាប់​បង​ទេ ទាល់​តែ​កូន​​បង​ដឹង​ខ្លួន​ទើប​គេ​ខល​ប្រាប់​បង​ភ័យ​ និង​អាណិត​កូន​ខ្លាំង​ណាស់"។

​​​ បន្ទាប់​ពី​​យក​ទៅ​​ដល់​មន្ទីរ​ពេទ្យ​ពេល​នេះ​អាការៈ​​កូន​ស្រី​នាង បាន​ប្រសើរ​ហើយ​ក្រោម​​ការ​មើល​ថែ​យក​ចិត្ត​ទុក​ដាក់​ពី​សំណាក់​ក្រុម​គ្រូពេទ្យ។ ដោយ​លោក​គ្រូ​ ពេទ្យ​មាន​ប្រសាសន៍​ថា កូន​ស្រី​ខ្លួន​​​ខ្វះ​ជាតិ​ស្ករ​ ជាតិ​ទឹក​ និង​ឈាម​មិន​គ្រប់​ដូច្នេះ​ត្រូវ​សម្រាក​ព្យាបាល​មួយ​រយៈ​សិន។ សឿន ផានផាភួង បញ្ជាក់៕

អត្ថបទ៖ ឆុង ស៊ីណាន