ពាក្យពេចន៍​ដ៏​មាន​អត្ថន័យ​​របស់ BTS ថ្លែង​នៅ​អង្គការ​សហប្រជាជាតិ យុវវ័យ​គួរ​តែ​ស្ដាប់

  • 2018-09-25 02:17:06
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កាល​ពី​ថ្ងៃ​ទី ២៤ ខែ​កញ្ញា​នេះ ក្រុម​ចម្រៀង​កូរ៉េ​ដ៏​ល្បី BTS បាន​បង្ហាញ​វត្តមាន​នៅ​ការិយាល័យ​កណ្ដាល​នៃ​អង្គការ​សហប្រជាជាតិ​ក្នុង​ទីក្រុង​ញូវយ៉ក ដើម្បី​​ចូលរួម​កម្មវិធី​ផ្សព្វផ្សាយ​ឱកាស​​វិនិយោគ​សម្រាប់​ក្មេង​ៗ និង​យុវវ័យ​​ដែល​មាន​វ័យ​ចន្លោះ​ពី ១០ ទៅ ២៤​ឆ្នាំ​ដែល​មាន​ឈ្មោះ​ថា "Generation Unlimited”។

ក្នុង​កម្មវិធី​នោះ​ដែរ មេ​ក្រុម BTS តារា​ចម្រៀង RM បាន​តំណាង​ឲ្យ​ក្រុម​របស់​លោក​ទាំង​មូល ឡើង​ថ្លែង​សន្ទរកថា​រយៈពេល​ជាង ៣ នាទី ដ៏​មាន​អត្ថន័យ​ជ្រាលជ្រៅ​សម្រាប់​ជា​ចំណេះដឹង និង​បទ​ពិសោធ​ជូន​ក្មេង​ៗ​យុវវ័យ​សម័យ​ថ្មី​នេះ។ អំឡុង​ពេល​​ថ្លែង​សន្ទរកថា​នោះ​ដែរ តារា​ចម្រៀង​រូប​នេះ បាន​ជំរុញ និង​លើក​ទឹកចិត្ត​យុវវ័យ​ក្មេង​ៗ តាម​រយៈ​រឿង​ជីវិត​ពិត​របស់​ពួកគេ និង​អត្ថន័យ​ដែល​បង្កប់​ក្នុង​អាល់ប៊ុម "Love Yourself”។

តារា​ចម្រៀង RM និង​រាល់​សមាជិក​ក្រុម BTS ចង់​ឲ្យ​ក្មេង​ៗ​យុវវ័យ​ទាំង​អស់​លើ​ពិភពលោក​នេះ​ ឲ្យ​មាន​ការ​ជឿជាក់​លើ​ខ្លួន​ឯង កុំ​ខ្វល់​ពី​អ្វី​ដែល​សង្គម​សម្លឹង​មក​យើង។ ជាង​នេះ​ទៅ​ទៀត ពួកគេ​ចង់​ឲ្យ​ពិភពលោក​ចៀស​ឆ្ងាយ​ពី​អំពើ​ហិង្សា និង​ការ​រើសអើង៕

ទស្សនា​វីដេអូ​ខាង​ក្រោម៖

ប្រភព៖ Kenh14   ប្រែ​សម្រួល៖ អន សុភក្ត្រា