Modric ចង់​ឲ្យ​ Messi និង Ronaldo ​ឃើញ​គេ​ផ្ទាល់​ឈ្នះ​ពាន FIFA Best Award

  • 2018-09-25 02:17:13
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Luka Modric បាន​និយាយ​ថា គេ​ចង់​​ឃើញ Cristiano Ronaldo និង Lionel Messi បង្ហាញ​ខ្លួន​​ក្នុង​កម្មវិធី FIFA Award ឃើញ​រូប​គេ​ឈ្នះ​ពាន​កីឡាករ​​បាល់ទាត់​ឆ្នើម​របស់​ពិភពលោក។

កីឡាករ​របស់ Real Madrid និង​ជម្រើស​ជាតិ​ក្រូអាត​បាន​នាំ​មុខ​ Ronaldo និង Mohamed Salah ឈ្នះ​ពាន FIFA Best Award ក្នុង​ទីក្រុង​ឡុងដ៏​​​កាល​ពី​យប់​មិញ​តែ​ខ្សែ​ប្រយុទ្ធ​របស់ Juventus និង Messi មិន​បាន​មក​ចូលរួម​ផ្ទាល់​ក្នុង​កម្មវិធី​ប្រគល់​ពាន​ទេ។

Modric ដែល​ជួយ Real ឈ្នះ Champions League មុន​ពេល​នាំ​នាវា​ក្រូអាត​​​ឡើង​ផ្ដាច់ព្រ័ត្រ​ World Cup បាន​និយាយ​ថា គេ​ចង់​ឲ្យ​កីឡាករ​កំពូល​​ទាំង​ពីរ​ខាង​មក​ក្នុង​កម្មវិធី​ណាស់។ "គ្រប់​គ្នា​​មាន​រដូវ​កាល​ជោគជ័យ​របស់​ខ្លួន។ ច្បាស់​ណាស់​ខ្ញុំ​ចង់​ឲ្យ​ពួក​គេ​នៅ​ទី​នេះ ប៉ុន្តែ​​ពួក​គេ​មិន​មក​ទេ"។

Ronaldo មិន​បាន​មក​កម្មវិធី FIFA Award ដោយ​សារ​កាល​វិភាគ​ប្រកួត​នៅ​​អ៊ីតាលី​មមាញឹក​ពេក ខណៈ Messi បាន​ប្រាប់​ទៅ FIFA គេ​​​មាន​បញ្ហា​គ្រួសារ​និង​ខ្លួន​ឯង​ខ្លះៗ៕

ប្រភព៖ Four Four Two   ប្រែ​សម្រួល៖ ហេង សុធារិទ្ធិ