បន្ទប់​ប្រណិត​បែប​នេះ កូន​កាត់​ឥណ្ឌា លី​ ឧត្ដម ​ចំណាយ​​អស់​ប៉ុន្មាន​លើ​ការ​តុប​តែង?​​​

  • 2018-09-25 02:36:12
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​​​ក្រោយ​ពី​តារា​សម្ដែង ​កូន​កាត់​ឥណ្ឌា ​លី ឧត្ដម បាន​បង្ហោះ​រូប​បន្ទប់​ពេញ​​ដោយ​ពន្លឺ​​ចែង​ចាំង​ ប្រៀប​ដូច​ដាំ​​មាស​ភ្លឺ​ផ្លេក ធ្វើ​ឲ្យ​មាន​ការ​ចាប់​អារម្មណ៍​យ៉ាង​ខ្លាំង​ពី​អ្នក​ប្រើ​ប្រាស់​បណ្ដាញ​សង្គម ឲ្យ​បើក​ភ្នែក​ធំ​ៗ​តែ​ម្ដង។​​​

តារា​វ័យ​ក្មេង​ទើប​ប្រឡូក​សិល្បៈ​បាន​ជាង​មួយ​ឆ្នាំ​ ​ប្រាប់​ថា ​បន្ទប់​គេង​នេះ លោក​ចំណាយ​ពេល​តុប​តែង​ដោយ​ខ្លួន​ឯង​ទាំង​ការ​ដាក់​វាំង​នន ជ្រើស​រើស​ទូ ​គ្រែ​ តុ ​កៅ​អី និង​រូប​ថត ​​ហើយ​ទើប​ធ្វើ​រួច​បាន​ពី​រ​ បី​ថ្ងៃ​​ប៉ុណ្ណោះ។ ​​ការ​រៀប​ចំ​បន្ទប់​​ឲ្យ​ប្រែ​ក្លាយ​ជា ពណ៌​មាស ចែង​ចាំង​បែប​នេះ ​គឺ ​ដំបូង​ឡើយ Concept ​ចេញ​ពី​រូប​ថត​ដែល​លោក​ព្យួរ​តាំង​នោះ​តែ​ម្តង។ លោក​ត្រូវ​ស្វែង​រក និង​រៀប​ចំ​យ៉ាង​ណា​ជ្រើស​រើស​តុ ទូ និង​គ្រែ​ ​ឲ្យ​ស៊ី​គ្នា​នឹង​រូប​ថត​​តែង​ជា​ឥណ្ឌា​របស់​លោក ទើប​ចុង​ក្រោយ​បន្ទប់​គេង​​នេះ បាន​ប្រែ​ក្លាយ​ជា​​បែប​នេះ។ ​

​បើ​និយាយ​ពី​តម្លៃ​សរុប​លើ​ការ​រៀប​ចំ​បន្ទប់​ប្រណិត​មួយ​នេះ​វិញ ​កូន​ច្បង​ក្នុង​ចំណោម​កូន​៤​នាក់ ប្រាប់​ថា អស់​ជាង​២ពាន់​ដុល្លារ ​។ ​ក្នុង​នោះ ​ឈុត គ្រែ តុ ទូ ​តម្លៃ​១៤០០​ដុល្លារ ​ក្រោយ​ទិញ​ពី​អ្នក​ស្គាល់​គ្នា​ គេ​បញ្ចុះ​តម្លៃ​ឲ្យ។ ​តារា​បង្ហាញ​ម៉ូដ ​រូប​នេះ គ្រាន់​តែ​ចង់​ឲ្យ​កន្លែង​គេង​របស់​ខ្លួន មាន​ផាសុកភាព និង​ពេល​ចូល​ដល់​បន្ទប់​ពេលណា មាន​អារម្មណ៍​ស្រស់​ស្រាយប៉ុណ្ណោះ ​ដោយ​មិន​តាំង​ចិត្ត​​​​ចង់​បង្អួត​អ្វី​ឡើយ៕​​

​​​​​​​​​

អត្ថបទ៖ លឹម សុនា

អត្ថបទពេញនិយម