កងទ័ពអាកាសអាមេរិក នឹងទិញឧទ្ធម្ភាគចក្រថ្មី ៨៤គ្រឿង ទុកការពារនុយក្លេអ៊ែរ

  • 2018-09-25 03:08:31
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កងទ័ព​អាកាស​អាមេរិក បាន​ផ្ដល់​កិច្ចសន្យា​តម្លៃ ២,៣៨ពាន់​លាន​ដុល្លារ​ដល់​ក្រុមហ៊ុន Boeing សម្រាប់​ឧទ្ធម្ភាគចក្រ​ថ្មី ដែល​ជា​ផ្នែក​មួយ​នៃ​កិច្ច​ខិតខំ​ប្រឹងប្រែង និង​ជំនួស​ឧទ្ធម្ភាគចក្រ​ចាស់ ដែល​បាន​ជួយ​ការពារ​ទីតាំង​​នុយក្លេអ៊ែរ​របស់​អាមេរិក តាំង​ពី​ឆ្នាំ១៩៧០។

ឧទ្ធម្ភាគចក្រ​ចាស់ UH-1N Huey

កិច្ចសន្យា​នេះ​មាន​ន័យ​ថា កងទ័ព​អាកាស​អាមេរិក Air Force នឹង​ទិញ​ឧទ្ធម្ភាគចក្រ MH-139 ចំនួន ៨៤គ្រឿង ដើម្បី​ជំនួស​ឧទ្ធម្ភាគចក្រ​ចាស់ UH-1N Huey ដែល​កំពុង​បំពេញ​បេសកកម្ម​នេះ។

Air Force បាន​ឲ្យ​ដឹង​នៅ​ក្នុង​សេចក្ដី​ថ្លែងការណ៍​មួយ កាល​ពី​ថ្ងៃ​ច័ន្ទ​ថា «ឧទ្ធម្ភាគចក្រ​ថ្មី​នេះ​នឹង​ក្លាយ​ជា​ឧបករណ៍​ដ៏​សំខាន់ សម្រាប់​កងទ័ព​ដែល​មាន​តួនាទី​ធានា និង​ការពារ ទីតាំង​នុយក្លេអ៊ែរ​របស់​ប្រទេស»។

ឧទ្ធម្ភាគចក្រថ្មី MH-139

ឧទ្ធម្ភាគចក្រ MH-139 នឹង​ត្រូវ​ផលិត​រួម​គ្នា​រវាង​ក្រុមហ៊ុន Boeing និង Leonardo នៅ​ក្នុង​ទីក្រុង Philadelphia រដ្ឋ Pennsylvania សហរដ្ឋអាមេរិក៕

ចុច​អាន៖

ប្រភព៖ CNN   ប្រែ​សម្រួល៖ សេង ឡុង

អត្ថបទពេញនិយម