ចាប់ខ្លួនអ្នកបើកបរ ក្រោយក្រឡាប់កប៉ាល់សម្លាប់អ្នកដំណើរជាង ២០០នាក់

  • 2018-09-25 03:05:21
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

យ៉ាង​ហោច​ណាស់​មាន​មនុស្ស ២២៤​នាក់ បាន​ស្លាប់​ក្រោយ​ពេល​ដែល​កប៉ាល់​ដឹក​នាក់​ដំណើរមួយ​​លិច​ក្នុង​បឹង Victoria កាល​ពី​ថ្ងៃ​ព្រហស្បតិ៍​សប្ដាហ៍​មុន​ក្នុង​ប្រទេស​តង់ហ្សានី។

យោង​តាម​ប្រធានាធិបតី​តង់ហ្សានី​លោក John Maguuli បាន​និយាយ​ថា​អ្នក​បើក​កប៉ាល់​ត្រូវ​បាន​ចាប់​ខ្លួន និង​បញ្ជា​ឲ្យ​តាម​ចាប់​អ្នក​គ្រប់គ្រង​កប៉ាល់​ផ្សេង​ទៀត​ដើម្បី​ធ្វើ​ការ​សាកសួរ។ លោក​បន្ត​ថា អ្នក​បើក​កប៉ាល់ ធ្វេស​ប្រហែស​ដោយ​អនុញ្ញាត​ឲ្យ​អ្នក​មិន​មាន​ជំនាញ​ច្បាស់​លាស់​បើក​ជំនួស​ខ្លួន ជា​ហេតុ​ធ្វើ​ឲ្យ​បត់​ចង្កូត​ខ្លាំង​ពេក​រហូត​ដល់​ក្រឡាប់​តែ​ម្ដង។ ចំណែក​ឯ​អាជ្ញាធរ​ក្នុង​តំបន់ បន្ថែម​ថា​តាម​ពិត​ទៅ​កប៉ាល់​នេះ​​ផ្ទុក​ចំណុះ​បាន​ត្រឹម ១០០​នាក់​ ប៉ុន្តែ​នៅ​ថ្ងៃ​កើត​ហេតុ​វា​បាន​ផ្ទុក​មនុស្ស​ជាង ៤០០​នាក់​ឯណោះ។

យ៉ាង​ណា​ក្ដី របាយការណ៍​ជា​ច្រើន​ជឿ​ថា​មូលហេតុ​បណ្ដាល​ឲ្យ​ក្រឡាប់​កប៉ាល់​គឺ​មក​ពី​ការ​ផ្ទុក​លើស​ចំណុះ ប៉ុន្តែ​អាជ្ញាធរ​កំពុង​ធ្វើ​ការ​ស៊ើប​អង្កេត​បន្ដ​ដើម្បី​កំណត់​មូលហេតុ​ឲ្យ​បាន​ច្បាស់លាស់៕

ចុចអាន ៖

ប្រភព៖ nytimes   ប្រែសម្រួល ៖ រ័ត្ន

អត្ថបទពេញនិយម