មានស្នេហ៍ពិតមិនគួររំលង ភ្នំថ្មី១ នៃខេត្តភាគឦសាន ទាំងស័ក្ដិសិទ្ធិ ហើយទេសភាពក៏ស្អាត

  • 2018-09-25 04:20:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

មណ្ឌល​គិរី ជា​ទឹកដី​ដែល​សំបូរ​ទេសភាព​ព្រៃ ភ្នំ​ ក្រំ ថ្ម ដ៏​ស្រស់​ស្អាត ដែល​ជា​ទី​កន្លែង​សម្រាប់​អ្នក​និយម​ទេសចរណ៍​បែប​​ធម្មជាតិ។ សម្រាប់​អ្នក​ដែល​ចង់​បាន​អារម្មណ៍​រីករាយ ថតរូប​​លើ​វាល​ស្មៅ​បៃតង​ខ្ចី មិន​បាច់ពិបាក​ធ្វើដំណើរ​ឆ្លង​ប្រទេស អាច​ក្រឡេក​មក​មើល​ទិដ្ឋភាព នៃ​ទឹកដី​ខេត្ត​ភូមិភាគ​ឦសាន​មួយ​នេះ។

អ្វី​ដែល​ប្លែក គឺ​​អ្នក​ខេត្ត​មណ្ឌលគិរី​ដែល​មាន​ជំនឿ តែង​និយម​នាំ​គ្នា​ទៅ​លេង​ភ្នំ​អណ្ដូង​ស្នេហ៍ ដែល​ជា​ទីកន្លែង​ទេសចរណ៍​ថ្មី​១ នៃ​ខេត្ត​នេះ។ ភ្នំ​អណ្ដូង​ស្នេហ៍ មាន​ទីតាំង​នៅ​ក្នុង​ភូមិ​ដាក់ដាំ ឃុំ​ដាក់ដាំ ស្រុក​អូរាំង ខេត្ត​មណ្ឌលគិរី។

ប្រភព​ពី​ហ្វេសប៊ុក​ខេត្ត​មណ្ឌលគិរី បាន​សរសេរ​ថា បើ​តាម​ចាស់​ៗ​បាន​ប្រាប់​ត​គ្នា ថា​ទាល់​តែ​អ្នក​មាន​ស្នេហ៍​ពិត​ទើប​អាច​រក​អណ្ដូង​នោះ​ឃើញ។ អ្នក​ស្រុក​មាន​ជំនឿ​ថា ទីនេះ​ជា​កន្លែង​ស័ក្ដិសិទ្ធិ បើ​អ្នក​មិន​ទាន់​មាន​ស្នេហ៍​ស្មោះ​ទេ គឺ​ច្បាស់​ជា​រក​អណ្ដូង​នោះ​មិន​ឃើញ​ឡើយ។

​ស្រប​នឹង​អាកាស​ធាតុ​ចុះ​ត្រជាក់​បែប​នេះ សម្រាប់​អ្នក​ដែល​គម្រោង​ដើរ​កម្សាន្ត​ អាច​ចំណាយ​ពេល​មក​កម្សាន្ត​ពី​ទីតាំង​ទេសចរណ៍ ដ៏​ស្រស់​ស្អាត បែប​ធម្មជាតិ និង​បង្កប់​នូវ​អត្ថន័យ​ ជំនឿ​តាម​តំបន់ នៃ​ភ្នំ​អណ្ដូង​ស្នេហ៍ ក្នុង​ទឹកដី​ភូមិ​ភាគ​ឦសាន ខេត្ត​មណ្ឌលគិរី ។ សូម​ទស្សនា​កម្រង​រូបភាព​ត្រជាក់​ភ្នែក​ដូច​ខាង​ក្រោម។

ប្រភពរូបថត Sopheak

ខេត្ត​មណ្ឌល​គិរី​​ មាន​ព្រំ​ប្រ​ទល់​ខាង​កើត​ជាប់​នឹង​ ប្រ​ទេស វៀត​ណាម​ ខាង​ជើង​ជាប់​នឹង​ ខេត្ត​រតនគីរី​ ខាង​ជើង​ឈាង​ខាង​លិច​ជាប់​នឹង​ ខេត្ត​ស្ទឹង​ត្រែង​ ខាង​លិច​ជាប់​នឹង​ខេត្ត​ក្រចេះ។ 

ខេត្ត​នេះ​ ​មាន​ចំ​ងាយ​ ៣៨០​គីឡូម៉ែត្រ​ ពី​រាជ​ធានី​ភ្នំ​ពេញ​ ដោយ​ធ្វើ​ដំណើរ​ តាម​ផ្លូវ​ជាតិ​លេខ​៨ ៧​ ​​និង​៧៦​​ដោយ​ឆ្លង​កាត់​តាម​ខេត្ត​កណ្ដាល ព្រៃវែង ត្បូងឃ្មុំ កំពង់​ចាម​ និង​ខេត្ត​ក្រ​ចេះ​។

អត្ថបទ៖ ពៅ រក្សា

អត្ថបទពេញនិយម