តារា​ហូលីវូដ​ទាំង​នេះ មិន​ខ្លាច​នឹង​ជះ​លុយ​រាប់​សិប​ម៉ឺន​ដុល្លារ ដើម្បី​ទិញ​វត្ថុ​ចម្លែក​ៗ

  • 2018-09-25 03:50:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ជា​តារា​ល្បី​សម្បូរ​ឲ្យ​ទ្រព្យ​សម្បត្តិ ប្រាកដ​ណាស់ ពួកគេ​គ្មាន​អ្វី​ដែល​ត្រូវ​ខ្វះ​ខាត​នោះ​ទេ។ ជាង​នេះ​ទៅ​ទៀត ពួកគេ​ក៏​មិន​ដែល​គិត​ខ្វល់ ក្នុង​ការ​ចំណាយ​លើ​របស់​ប្រណីត​ៗ ហើយ​ពេល​ខ្លះ របស់​ទាំង​នោះ​អាច​ជា​វត្ថុ​ចម្លែក​ៗ​ថែម​ទៀត​ផង។

ខាង​ក្រោម​នេះ ជា​របស់​ប្លែកមួយ​ចំនួន​ដែល​តារា​ហូលីវូដ មិន​ស្ដាយ​នឹង​ជះ​លុយ​ទិញ៖

១. ផ្ទះ​​ឆ្កែ​របស់​តារា​សម្ដែង Paris Hilton

ក្នុង​ឆ្នាំ ២០០៩ តារា​សម្ដែង Paris Hilton បាន​ចំណាយ​ប្រាក់ ៣២៥ ០០០ដុល្លារ ដើម្បី​ទិញ​ផ្ទះ​ដ៏​ប្រណីត​មួយ​សម្រាប់​ឆ្កែ​របស់​នាង។ ផ្ទះ​នោះ​ដែរ សាងសង់​ឡើង មាន​រូបរាង​ដូច​ភូមិគ្រឹះ​ដែល​នាង​រស់​នៅ​ដូច្នោះ​ដែរ។

២. ទូរសព្ទ iPhone ធ្វើ​ពី​មាស​សុទ្ធ​របស់​តារា​ម៉ូដែល Victoria Beckham

ជា​ម្ចាស់​ទូរសព្ទ​ទំនើប​ធម្មតា​គឺ​មិន​គ្រប់គ្រាន់​នោះ​ទេ ដូច្នេះ​ហើយ ក្នុង​ឆ្នាំ ២០១១ តារា​ម៉ូដែល​រូប​នេះ បាន​ចំណាយ​ប្រាក់ ៣៣ ០០០ដុល្លារ ដើម្បី​ទិញ​ទូរសព្ទ​ម៉ាក iPhone មួយ​ដែល​ធ្វើ​ឡើង​ពី​មាស​សុទ្ធ។

៣. ធ្មេញ​ដាំ​ពេជ្រ​របស់​តារា​ចម្រៀង Kanye West

ក្នុង​ឆ្នាំ ២០១០ តារា​រ៉េប Kanye West បាន​បង្ហាញ​វត្តមាន​ក្នុង​កម្មវិធី​របស់ Ellen ហើយ​ថែម​ទាំង​បង្ហាញ​ក្រាស​ធ្មេញ​ខាង​ក្រោម​របស់​លោក​ត្រូវ​បាន​ដក​ចេញ ដោយ​ជំនួស​ដោយ​ក្រាស​ធ្មេញ​ដាំ​ពេជ្រ​វិញ។ តម្លៃ​ក្រាស​ធ្មេញ​ដាំ​ពេជ្រ​ដែល​ថ្លៃ​បំផុត គឺ​ធ្វើ​ឡើង​ក្នុង​តម្លៃ ១៥០ ០០០ដុល្លារ ប៉ុន្តែ​ចំពោះ​ធ្មេញ​របស់ Kanye West វិញ​ តម្លៃ​​តាម​ចំនួន​​ត្បូង​ដែល​ដាំ​លើ​ធ្មេញ​លោក។

៤. តារា​ចម្រៀង Marilyn Manson ចំណាយ​ប្រាក់​ទិញ​គ្រោង​ឆ្អឹង

ក្នុង​ឆ្នាំ ២០០៧ តារា​ចម្រៀង Marilyn Manson បាន​បង្ហាញ​ប្រាប់​ថា លោក​ជា​ញឹកញាប់ តែង​ចំណាយ​ប្រាក់​លើ​របស់​ចម្លែក​ៗ។ របស់​ដែល​ចាត់​ទុក​ថា​ចម្លែក​បំផុត​ដែល​លោក​បាន​ទិញ​នោះ​គឺ គ្រោង​ឆ្អឹង​របស់​ក្មេង​ប្រុស​​អាយុ ៤ ឆ្នាំ សញ្ជាតិ​ចិន ដែល​ធ្វើ​ជា​ជញ្ជាំង​នៃ​អំពូល​លើ​ពិដាន​មួយ ហើយ​គ្រោង​ឆ្អឹង​របស់​បុរស​អង្គុយ​លើ​រទេះ​រុញ​ម្នាក់​ទៀត។ ទោះ​ជា​យ៉ាង​ណា​ក៏​ដោយ ចំពោះ​តម្លៃ​​របស់​គ្រោង​ឆ្អឹង​ទាំង​នោះ​វិញ លោក​មិន​បាន​បញ្ជាក់​ប្រាប់​នោះ​ទេ៕

ប្រភព៖ Kenh14   ប្រែ​សម្រួល៖ អន សុភក្ត្រា

អត្ថបទពេញនិយម