គុណភាព​ទីលាន​​​ដ៏​ប្រណិត​ដូច​ RSN នឹង​ផុស​ឡើង​នៅ​សៀមរាប​៤​ខែ​ទៀត

  • 2018-09-25 04:36:49
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​​កីឡដ្ឋាន​មួយ​ដ៏​ប្រណិត​​ដូច​​​​ទីលាន​ RSN របស់​ភ្នំពេញ​ក្រោន​ ដែល​កំពុង​សាងសង់​នៅ​​ទឹក​ដី​ខេត្ត​សៀមរាប​នៅ​ផ្លូវ​បំបែក​ក្រោល​សោះ ភូមិ​ស្វាយដង្គំ នឹង​លេច​រូបរាង​​ឡើង​ក្នុង​អំឡុង​៤​ខែ​ទៀត​ ដែល​ជា​ទីលាន​របស់​ក្រុម​បាល់ទាត់​គីរីដងរែក។

គម្រោង​សាងសង់

​​​បើ​តាម​លោក អែង ស៊ីនដារ៉ា អ្នក​គ្រប់​គ្រង​ក្លឹប​គីរីដងរែក​បាន​ឲ្យ​ដឹង​ថា ​​ទីលាន​ដែល​កំពុង​សាងសង់​នេះ នឹង​ធ្វើ​ឲ្យ​ដូច​ទាំង​ស្រុង​ទៅ​​នឹង​ទីលាន​ភ្នំពេញ​ក្រោន ទាំង​បច្ចេកទេស​បាញ់​ទឹក​ពី​ក្រោម និង​គុណភាព​ស្មៅ​ធម្មជាតិ។ ​សម្រាប់​ផ្ទៃ​របស់​ទីលាន​ នឹង​រួចរាល់​ក្នុង​អំឡុង​​៣​ទៅ​៤​ខែ​ទៀត ​ក្រោយ​មក​ នឹង​បន្ត​ធ្វើ​កន្លែង​អង្គុយ។

លោក​បន្ថែម​ថា បើ​គិត​មក​ដល់​ពេល​នេះ​​ការ​បង្កប់​ទុយយោ​បាញ់​ទឹក​ក្រោម​ដី​រួចរាល់ ហើយ​ពេល​នេះ​កំពុង​ដាក់​​ដីខ្សាច់​ពី​លើ ដែល​មាន​ភាព​យឺតយ៉ាវ​ដោយ​សារ​មេឃ​​ធ្លាក់​ភ្លៀង​​សឹង​រាល់​ថ្ងៃ។ ទីលាន​នេះ​សាងសង់​ឡើង​សម្រាប់​ប្រើប្រាស់​ផ្ទាល់​ខ្លួន​ទាំង​ហ្វឹកហាត់​​ និង​ប្រកួត​ផ្សេងៗ​​របស់​ក្លឹប​គីរីដងរែក។

គីរីដងរែក​ជា​ក្លឹប​បាល់ទាត់​ពាក់​កណ្ដាល​អាជីព​ ដែល​តែង​មាន​មុខ​ប្រកួត​ក្នុង​​ពាន​​ពាក់​កណ្ដាល​អាជីព​ផ្សេងៗ៕ ​​

សកម្មភាពសាងសង់

រូបភាពផ្ដល់ឲ្យដោយលោក អែង ស៊ីនដារ៉ា​

អត្ថបទ៖ ស្រី សុវណ្ណដារ៉ា​