ល្អសើច! Prang ទម្លាយឈ្មោះ​ក្រៅជាសត្វ និងដើមហេតុពិត​ពីក្រោយ

  • 2018-09-25 05:04:51
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

បង្ហាញ​ខ្លួន​ក្នុង​កម្មវិធី​ Loukgolf's English Room តារា​សម្ដែង​ Prang Kannarun បាន​បង្ហើប​រឿង​រ៉ាវ​មួយ​ចំនួន​ពី​ជីវិត​ផ្ទាល់​ខ្លួន​ និង​ការងារ​សិល្បៈ​មួយ​ចំនួន។

នាង​បានរៀប​រាប់​រឿង​ជា​ច្រើន​ មិនធ្លាប់​បង្ហាញ​ពីមុន​ប្រាប់​អ្នក​គាំទ្រ​របស់​ខ្លួន​ជា​ភាសា​អង់គ្លេស និង​ថៃ​លាយ​គ្នា។ ក្នុង​ចំណោម​រឿង​រ៉ាវ​ទាំង​នោះ​ Prang បាន​ទម្លាយ​ពី​ឈ្មោះ​ហៅ​ក្រៅ​របស់​ខ្លួន ដែល​គ្រួសារ​ ក៏​ដូចជា​មិត្ត​ជិតស្និទ្ធ​តែង​ហៅ​នាង ព្រម​ទាំង​មូលហេតុ​ពី​ក្រោយ​ឈ្មោះ​នោះ។

ថ្លែង​ប្រាប់​ពិធីករ​ Loukgolf ក្នុង​កម្មវិធី​នោះ​ Prang បាន​និយាយ​ថា​នាង​មាន​ឈ្មោះ​ហៅ​ក្រៅ​ "នាងទា” ។ គ្រប់​គ្នា​តែង​ហៅ​នាង​បែប​នេះ​ ក៏ដោយសារ​ដំណើរ​របស់នាង ពេល​ដើរ​ប្រៀប​ដូច​សត្វ​ទា។ ម្យ៉ាងបើ​ក្រឡេក​មើល​ មុខមាត់​របស់​​​​​តារាស្រី​រូប​នេះ​​វិញ​ក៏​​ មាន​ទម្រង់​ដូច​មាត់​ទា​ដែរ។

ទស្សនា​វីដេអូ​ដូច​ខាង​ក្រោម (ដល់នាទីទី ១៩:១៧)៖

អត្ថបទ៖ យី សុធារី