ទេស​ ជីវ៉ា​ បត់​កែង​មិន​ចេះ​តិច​ ចុងក្រោយ​នៅ​តែ​មិន​អាច​សងសឹក​ថៃ​បាន​

  • 2018-09-25 07:23:44
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

អ្នក​លេង​គុន​ខ្មែរ​ ទេស​ ជីវា​ ព្យាយាម​ប្រកួត​តាំងតែ​ពី​ដើម​ទឹក​រហូត​បញ្ចប់​ទឹក​ទី៥​ បើ​រាប់​ពី​កែង​ដែល​វ៉ៃ​ចេញ​វិញ​មិន​តិច​នោះ​ទេ​ ប៉ុន្តែ​លទ្ធផល​ចុង​ក្រោយ​នៅ​តែ​មិន​អាច​សងសឹក​បាន​លើ​ជើង​ខ្លាំង​ថៃ​ Tuonpe​ កាល​ពី​ថ្ងៃ​អាទិត្យ​កន្លង​ទៅ​សប្ដាហ៍​មុន​នេះ។​

ទេស ជីវ៉ា(ក្រហម)

ដោយ​សារ​តែ​ ទេស​ ជីវ៉ា​ ធ្លាប់​ចាញ់​សន្លប់​ម្ដង​រួច​មក​ហើយ​ក្រោម​ថ្វីដៃ​ជើង​ខ្លាំង​ថៃ​ខាង​លើ​នេះ​កាល​ពី​ ២ឆ្នាំ​ ទើប​ជួប​គ្នា​លើក​នេះ​ ធ្វើ​ឲ្យ​ការ​ប្រកួត​ជក់ចិត្ត​ និង​ប្ដូរ​គ្នា​ខ្លាំង​តែ​ម្ដង​រវាង​អ្នក​ទាំង​ពីរ​នាក់​នេះ​នៅ​សង្វៀន​ CNC។​

ទេស ជីវ៉ា(ក្រហម)

គេ​ឃើញ​អ្នក​ប្រដាល់​កម្ពុជា​រូប​នេះ​ ចូល​វ៉ៃ​តាំង​ពី​ទឹក​ទី១​មក​ម្ល៉េះ​ ពោល​ចេញ​ស្នៀត​មួយៗ​ធ្ងន់​ និង​ព្យាយាម​វ៉ៃ​ចេញ​រហូត​ដោយ​មិន​ញញើត​ Tuonpe​ នោះ​ឡើយ។​ ប៉ុន្តែ​ការ​វ៉ៃ​ចេញ​នេះ​ មាន​ត្រូវ​ខ្លះ​និង​ខុស​ខ្លះ​ ខណៈ​អ្នក​ប្រដាល់​ឆ្លង​ដែន​មក​ពី​ថៃ​ខាង​លើ​ក៏​មិន​ញញើត​ដូច​គ្នា​ ពោល​វ៉ៃ​សង​ភ្លាម​ៗ​តែ​ម្ដង​មិន​ចាំ​យូរ​ ស្រប​ពេល​កាន់​តែ​ត្រូវ​កាន់​តែ​ដើរ​ចូល។​

Tuonpe​ ឆ្មក់​ចេញ​កណ្ដាប់​ដៃ​ធ្ងន់ៗ​ទៅ​លើ​ក្បាល​ពោះ​របស់​ ជីវ៉ា​ ជា​រឿយ​ៗ​ ស្រប់​ពេល​ការ​ប្រកួត​ចាប់​ពី​ពាក់កណ្ដាល​ទី​ទៅ​ ពួកគេ​ប្ដូរ​កែង​បត់​ខ្លាំង​ៗ​ដាក់​គ្នា​ទៅ​វិញ​ទៅ​មក។​ ទោះ​ជា​ខំ​ប្ដូរ​យ៉ាង​ណា​ក៏​ដោយ​ គូ​ជក់ចិត្ត​នេះ​មិន​មាន​ស្នាម​បែក​អ្វី​ឡើយ​ ហើយ​ដោយ​ភាគី​ខាង​ថៃ​វ៉ៃ​ចំ​គោលដៅ​ច្រើន​ជាង​ក៏​ទទួល​បាន​ជ័យជម្នះ​តែ​ម្ដង។​

ទេស ជីវ៉ា(ក្រហម)

រំលឹក​ដែរ​ថា​ ទេស​ ជីវ៉ា​ ធ្លាប់​ចាញ់​ការ​ប្រកួត​សន្លប់​ក្រោយ​ថ្វីដៃ​ Tuonpe​ ម្ដង​ហើយ​កាល​ពី​ ២ឆ្នាំ​មុន​នេះ។​ ជំនួប​សងសឹក​លើក​ទី២​នេះ​ អ្នក​ប្រដាល់​របស់​កម្ពុជា​រូប​នេះ​នៅ​តែ​ចាញ់​ពិន្ទុ​កីឡាករ​ថៃ​ Tuonpe​ កាល​ពី​ថ្ងៃ​អាទិត្យ​ ទី២៣​ ខែ​កញ្ញា​ ២០១៨​ នៅ​សង្វៀន​ CNC៕​

វីដេអូ៖

អត្ថបទ៖ នួន ស៊ីណា​