ត្រកូល​ Manchester ត្រូវ​ប្រយុទ្ធ​នៅ​ពាន​ League Cup ​យប់​នេះ​

  • 2018-09-25 07:12:14
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ការ​ប្រកួត​ពាន​ធំ​លំដាប់​ទី​៣​របស់​អង់គ្លេស​ ឬ​ League Cup នឹង​ចាប់​ផ្ដើម​លេង​ជុំ​ទី​៣​របស់​ខ្លួន​នៅ​យប់​នេះ​ហើយ​ខណៈ​ក្រុម​ខ្លាំង​ៗ​មួយ​ចំនួន​ត្រូវ​លេង​ថ្ងៃ​នេះ​ ហើយ​ខ្លះ​ទៀត​ត្រូវ​លេង​នៅ​ថ្ងៃ​ស្អែក។​

Manchester United នឹង​បើក​ទ្វារ​កីឡដ្ឋាន​ Old Trafford របស់​ខ្លួន​ស្វាគមន៍​ Derby County ដែល​ដឹកនាំ​ដោយ​ Lampard វេលា​ម៉ោង​២​រំលង​អាធ្រាត្រ ស្រប​ពេល​គូ​ប្រជែង​អ្នក​ជិត​ខាង​គឺ Manchester City ត្រូវ​ធ្វើ​ដំណើរ​ទៅ​ទឹកដី​របស់​ Oxford United។​

Leicester ប៉ះ​ Wolverhampton ដែល​មក​ពី Premier League ដូចគ្នា​ហើយ​ Fulham ប៉ះ ​Millwall FC មក​ពី​លីគ​លំដាប់​ទី​ពីរ​។​ ក្រុម​ខ្លាំង​ផ្សេង​ទៀត​ដូចជា​ Chelsea, Liverpool, Arsenal និង​ Tottenham Hotspur ត្រូវ​លេង​នៅ​ថ្ងៃ​ស្អែក។ សូម​មើល​តារាង​ប្រកួត​ទាំងស្រុង​នៅ​ខាង​ក្រោម៖

ប្រភព៖ Sky Sports  

អត្ថបទថ្មី