ទីតាំង​ពិសេសៗ​ថត​រឿង​ភាគ "Game of Thrones” នឹង​ក្លាយ​ជា​តំបន់​ទេសចរណ៍​នៅ​ឆ្នាំ​ក្រោយ

  • 2018-09-25 07:20:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ទីតាំង​ពិសេសៗ​ខ្លះៗ​ ដែល​បាន​ប្រើ​ប្រាស់​សម្រាប់​ថត​រឿង​ភាគ​កំពូល​ល្បី "Game of Thrones” នឹង​ដាក់​ឲ្យ​ទស្សនា​ដល់​សាធារណជន​នៅ​ឆ្នាំ​ក្រោយ។

កន្លែង​ដែល​មាន​ទេស​ភាព​ស្អាត​និង​ពិសេស​ គឺ​ Winterfell នៅ​ក្នុង​សាច់​រឿង បាន​ថត​នៅ​ប្រទេស​អៀរឡង់​ខាង​ជើង ហើយ​ពេល​នេះ​ក្រុមហ៊ុន​ទូរទស្សន៍ HBO ចង់​រក្សា​កេរ្តិ៍ឈ្មោះ​និង​ភាព​ល្បីល្បាញ​នៃ​ភាពយន្ត​នេះ​ ដោយ​កែប្រែ​ទីតាំង​ថត​ភាពយន្ត​ទៅ​ជា​តំបន់​ទេសចរណ៍។

ភាពយន្ត​ភាគ​ឈ្នះ​ពាន​រង្វាន់​ជា​ច្រើន​មួយ​នេះ ទើប​តែ​បញ្ចប់​ការ​ថត​​រដូវ​កាល​ចុង​ក្រោយ​រួច​រាល់​ថ្មី​ៗ​ ដែល​គ្រោង​ដាក់​បញ្ចាំង​នៅ​ឆ្នាំ​ក្រោយ។ "Game of Thrones” មាន​ចូល​រួម​សម្ដែង​ដោយ​តារា​ល្បីៗ​ជា​ច្រើន​ប្រចាំ​ហូលីវូដ​ដូច​ជា Emilia Clarke, Kit Harington, Sophie Turner​ និង Natalie Dormer ជា​ដើម​បាន​ថត​នៅ​ទី​តាំង​ផ្សេងៗ​នៅ​ប្រទេស​អៀរឡង់​ខាង​ជើង​ អស់​រយៈ​ពេល​ជិត​១០​ឆ្នាំ​ទៅ​ហើយ។

ដូច្នេះ​ហើយ​ទើប​ក្រុមហ៊ុន​ផលិត​ភាព​យន្ត​មួយ​នេះ ចង់​ចែក​រំលែក​អ្នក​គាំទ្រ​នូវ​បទ​ពិសោធន៍​ក្នុង​សាច់​រឿង​ជា​ច្រើន​ដូច​ជា ឈុត​សម្លៀក​បំពាក់ អាវុធ កន្លែង​រៀប​ចំ​ឆាក​ និង​ វត្ថុ​ផ្សេងៗ​នៅ​ទីតាំង​​ទាំង​នោះ​​ផង​ដែរ។

គម្រោង​នេះ​នឹង​ត្រូវ​ដាក់​បើក​ឲ្យ​ចូល​ទស្សនា​ជា​ផ្លូវ​ការ​នៅ​ឆ្នាំ ២០១៩ ប៉ុន្តែ​ចំពោះ​កាល​បរិច្ឆេទ​ច្បាស់​លាស់​គឺ​មិន​ទាន់​ដឹង​នៅ​ឡើយ៕

ប្រភព៖ Dailymail   ប្រែ​សម្រួល៖ ធារ៉ូ

អត្ថបទពេញនិយម