សីដក់​កម្ពុជា​ឡើង​ដល់​វគ្គ ៤ ក្រុម​ចុង​ក្រោយ​ពានស្តេច​​ថៃ​ ក្រោយ​ឈ្នះ​អាល្លឺម៉ង់

  • 2018-09-25 07:41:47
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​ការ​ប្រកួត​កីឡា​សីដក់​​​​​ពាន​រង្វាន់ស្តេច​ថៃ 2018 King's Cup លើក​ទី​៣៣ លើ​ប្រភេទ​វិញ្ញាសា ៣ទល់ ៣ ផ្នែក​បុរស​របស់​កម្ពុជា​បាន​ឡើង​ទៅ​កាន់​វគ្គ​៤​ក្រុម​ចុង​ក្រោយ​ហើយ បន្ទាប់​ពី​យក​ឈ្នះ​អាល្លឺម៉ង់​ ២១-១៦ ​​វគ្គ​ខ្វែង​​ឆ្លង​ពូល​មុន​នេះ។

លោក ជាតិ ខេមរា

​ពាន​រង្វាន់​នេះ​បាន​ដំណើរ​ការ​ កាល​ពី​ថ្ងៃ​ទី​២៣ កញ្ញា ដែល​គ្រោង​បញ្ចប់​ថ្ងៃ​ទី​៣០ ខែ​កញ្ញា ឆ្នាំ​២០១៨។ បើ​តាម​លោក​ ជាតិ ខេមរា គ្រូ​បង្វឹក​សីដក់​ជម្រើស​ជាតិ​កម្ពុជា​បាន​ឲ្យ​ដឹង​ពី​ប្រទេស​ថៃ​មក​ថា ក្រុម​កម្ពុជា​​ជា​ក្រុម​លេខ​១​មក​ពី​ពូល A បាន​ឡើង​ទៅ​កាន់​​វគ្គ​ខ្វែង​​ក្នុង​​ពូល​​ដោយ​ទទួល​បាន​ជ័យជម្នះ​លើ​​ក្រុម​អាល្លឺម៉ង់។ ដូច្នេះ​ក្រុម​កម្ពុជា​បុរស៣​ទល់​៣​ត្រូវ​ឡើង​ទៅ​កាន់​វគ្គ​ពាក់​កណ្តាល​ផ្តាច់​ព្រ័ត្រ (៤ក្រុម​ចុង​ក្រោយ)។ ​​​

ចំណែក​ក្រុម​កីឡា​កម្ពុជា​ផ្នែក​បុរស​លេង​វិញ្ញាសា​ ២ ទល់​២ នឹង​ចាប់​ផ្ដើម​ប្រកួត​ល្ងាច​​នេះ​៕

សកម្មភាពប្រកួត​នៅ​ថៃ

អត្ថបទ៖ ស្រី សុវណ្ណដារ៉ា​