ផលិតករវ័យក្មេង យូអ៊ីន ចាប់ផ្ដើមវាយលុកទីផ្សារចម្រៀង ខណៈមានតារាវ័យក្មេងច្រើនរូបក្នុងដៃ ​​

  • 2018-09-25 08:24:47
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ផលិតករ​វ័យ​ក្មេង​ យូអ៊ីន ក្រៅ​ពី​មាន​សមត្ថភាព​សម្ដែង​ និង​ច្រៀង​ហើយ​នោះ​ឥឡូវ​លោក​ បាន​ផលិត​បទ​ចម្រៀង​​ច្រើន​បទ​ឲ្យ​តារា​ចម្រៀង​ពន្លក​ថ្មី​ប្រុស​ស្រី​ច្រើន​រូប​ក្នុង​ផលិតកម្ម​ JH ដើម្បី​វាយ​លុក​ទីផ្សារ​ចម្រៀង​​នា​ពេល​បច្ចុប្បន្ន​នេះ។​

មូល​ហេតុ​​ផលិតករ​​វ័យ​ក្មេង​រូប​នេះ​សង្ឃឹម​ និង​ជឿជាក់​ថា​ ផលិតកម្ម​របស់​ខ្លួន​អាច​ប្រកួត​ប្រជែង​​ទី​ផ្សារ​ចម្រៀង​​ជាមួយ​ផលិតកម្ម​មួយ​ចំនួន​​នៅ​ក្នុង​ស្រុក​បាន ដោយ​សារ​តែ​ពេល​នេះ​លោក មាន​តារា​ចម្រៀង​វ័យ​ក្មេង​ច្រើន​រូប​នៅ​ក្នុង​ដៃ​ដែល​មាន​ទឹក​ដម​សំឡេង​ល្អ​ អាច​ច្រៀង​បាន​គ្រប់​ទម្រង់​មិន​ថា​ញាក់​កន្ត្រាក់​អារម្មណ៍​ មនោសញ្ចេតនា​ ឬ ​បទ​ពី​ដើម​​ឡើយ។

លោក​ថា៖" ឥឡូវ​ហ្នឹង​ខ្ញុំ​មាន​តារា​ចម្រៀង​ប្រុស​ស្រី​ ៨នាក់​ក្នុង​ផលិតកម្ម​​ខ្ញុំ​ ពួក​គាត់​​សុទ្ធ​តែ​មាន​ទឹក​ដម​សំឡេង​ល្អ​មិន​ចាញ់​​តារា​ចម្រៀង​អាជីព​ទេ។ បទ​​ចម្រៀង​ដែល​ត្រៀម​ចេញ​ក្នុង​ផលិតកម្ម​ខ្ញុំ​លើក​ដំបូង​មាន​ទាំង​ Original Song និង បទ​ចម្លង​ តែ​យើង​​ចំលង​​ពី​តារា​ចម្រៀង​មុន​ៗ​ដូច​ជា​លោកតា កែវ សារ៉ាត់ និង​លោក យាយ រស់ សេរីសិទ្ធា តែ​ចំលង​តែ​២ ទៅ​៣​បទ​ប៉ុណ្ណោះ​។ បទ​ក្រោយ​ទៀត​Original song សុទ្ធ​ហើយ​បង"។​​​

គួរ​បញ្ជាក់​ថា​ខណៈ​ពេល​នេះ​ផលិតកម្ម​​ យូអ៊ីន បាន​រៀប​ចំ​ស្ទូឌីយោ​​សម្រាប់​ថត​សំឡេង​ និង​ផលិត​បទ​ចម្រៀង​រួច​រាល់​អស់​ហើយ​ ថែម​ទាំង​បាន​ចេញ​បទ​ចម្រៀង​មួយ​ចំនួន​​កាល​ពី​ពេល​ថ្មីៗ​នេះ​ទទួល​បាន​ការ​គាំទ្រ​ពី​ពុក​ម៉ែ​បង​ប្អូន​ផង​ដែរ៕

យូអ៊ីន និងតារាចម្រៀងពន្លកថ្មីក្នុងផលិតកម្មខ្លួន

អត្ថបទ៖ ឆុង ស៊ីណាន