បើទៅលេងថៃ កុំឲ្យចំណីព្រាបនៅទីសាធារណៈឲ្យសោះ ប្រយ័ត្នជាប់គុកអត់អំពើ

  • 2018-09-25 08:36:24
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

អ្នកទេសចរ​ធ្វើដំណើរ​ទៅ​ប្រទេស​ថៃ គួរ​តែ​កត់​សម្គាល់ និង​ចងចាំ​ថា ការ​ឲ្យ​ចំណី​សត្វ​ព្រាប​នៅ​ទី​សាធារណៈ អាច​នាំ​ឲ្យ​អ្នក​ជួប​បញ្ហា​ធំ ដោយសារតែ​រដ្ឋាភិបាល​បាន​រឹត​បន្តឹង​បទបញ្ជា​ប្រឆាំង​នឹង​សកម្មភាព​នេះ បន្ទាប់​ពី​មាន​ការ​ព្រួយបារម្ភ​ពី​បញ្ហា​សុខភាព​ធ្ងន់ធ្ងរ និង​ការ​កើន​ឡើង​ខ្លាំង​នៃ​ចំនួន​សត្វ​ព្រាប។

យោង​តាម​ប្រភព​ព័ត៌មាន បាន​ឲ្យ​ដឹង​ថា អ្នក​ដែល​រំលោភ​លើ​បទ​បញ្ជា​នេះ អាច​ត្រូវ​ពិន័យ​ជា​ប្រាក់​ចំនួន ២៥ ០០០បាត ឬ​ប្រហែល ៧៧០ដុល្លារ ឬ​ក៏​អាក្រក់​ជាង​នេះ​ទៅ​ទៀត​នោះ គឺ ជាប់គុក ៣ខែ។

សកម្មភាព​ដ៏​តឹងរ៉ឹង​ប្រឆាំង​នឹង​ការ​ឲ្យ​ចំណី​សត្វ​ព្រាប​នៅ​ទី​សាធារណៈ បាន​ធ្វើ​ឡើង​បន្ទាប់​ពី​នាយករដ្ឋមន្ត្រី​ថៃ លោក ប្រាយុទ្ធ ចាន់អូចា ចេញ​សេចក្ដី​បង្គាប់​មួយ កាល​ពី​ថ្ងៃ​ពុធ​សប្ដាហ៍​មុន ដើម្បី​ណែនាំ​ដល់​រដ្ឋបាល​ក្រុង​បាងកក និង​ក្រុមប្រឹក្សា​ក្នុង​ស្រុក​ដទៃ​ទៀត ឲ្យ​ហាម​ឃាត់​ការ​អនុវត្ត​នេះ។

ក្រុម​មន្ត្រី​មាន​ការ​ព្រួយបារម្ភ​ថា សត្វ​ព្រាប​អាច​ជា​អ្នក​ចម្លង​ជំងឺ តាមរយៈ​ការ​បន្ទោបង់​របស់​វា ខណៈ​ដែល​ចំនួន​សត្វ​ព្រាប​បាន​កើន​ឡើង​យ៉ាង​ឆាប់រហ័ស និង​ក្លាយ​ជា​ការ​រំខាន​មួយ​ដល់​សាធារណជន៕

ចុច​អាន៖

ប្រភព៖ worldofbuzz   ប្រែ​សម្រួល៖ សេង ឡុង

អត្ថបទពេញនិយម
អត្ថបទថ្មី