មាស សុខ​សោភា ព្រលយ​ផ្តាំ Fan ឱ្យចាប់អារម្មណ៍​កញ្ចប់​អាពាហ៍ពិពាហ៍​ពិសេស​មួយ​

  • 2018-09-25 09:19:02
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

តារា​ច​ម្រៀង​ដ៏​មាន​ប្រជាប្រិយភាព​ មាស សុខសោភា បាន​បង្ហាញ​ពី​ការ​ចាប់អារម្មណ៍​ជាមួយ​ កម្មវិធី​កញ្ចប់​អាពាហ៍ពិពាហ៍ ​ពិសេស​មួយរបស់​ក្រុមហ៊ុន​ស្រា​វី​ស្គី Jack Daniel’s ដែល​បាន​រៀប​ចំ​កាល​ពីពេលថ្មីៗនេះ។

ក្នុង​នោះម្ចាស់បទ "អារម្មណ៍​ត្រូវ​ការ​បង" បាន​លើក​ឡើងថា​៖ "ចំពោះ​កម្មវិធី​កញ្ចប់​អាពាហ៍ពិពាហ៍ ខ្ញុំ​គិត​ថា​វា​មានតម្លៃ​សម​រម្យ ចំណែក​គុណភាព និង​រសជាតិ​ក៏​ពិសេស​ណាស់​ដែរ ថែមទាំង​ជា​ម៉ាក​ល្បី​ដែល​នាំចូល​ពី​សហរដ្ឋ​អា​មេ​រិក ខ្ញុំ​គិត​ថា​វា​ពិតជា​ស័ក្ដិសម​ណាស់ សម្រាប់​កម្មវិធី​អាពាហ៍ពិពាហ៍"។

ជាក់ស្តែង នៅក្នុង​កម្មវិធីដែល​ស្រា​វី​ស្គី Jack Daniel’s បាន​ធ្វើឡើង​នេះ​មាន​មហា​ជន​ជាច្រើន​ បាន​ចាប់អារម្មណ៍​ទៅលើ​ស្រា​វី​ស្គី​លំដាប់ថ្នាក់​ពិ​ភព​លោក​មួយ​នេះ​។ ជាមួយ​គ្នា​នេះ មាស សុខសោភា បង្ហើបឱ្យដឹង​ថា ស្រា​នេះ​បាន​ផលិត​ចេញពី​ទឹក​ជ្រោះ​ធម្មជាតិ​ ដែល​មានតែ​នៅ​សហរដ្ឋ​អា​មេរិក​ទៀ​ត​ផង។

បើសិនជា​មាន​ប្រិយមិត្ត ក៏ដូចជា​គូស្នេហ៍​ដែល​ជិត​រៀប​អាពាហ៍ពិពាហ៍​ខាងមុខ កុំ​ភ្លេច​ជាមួយ​នឹង​ស្រាវីស្គី Jack Daniel’s ដែល​មាន​គុណភាព​ខ្ពស់ ថែមទាំង​មានតម្លៃ​សម​រម្យ សេវាកម្ម​ល្អ​សម្រាប់​ជូន​ភ្ញៀវ​ទាំងឡាយ ជាមួយ​នឹង​កញ្ចប់​សេវា​យ៉ាង​គួរ​ឲ្យ​ចាប់​អារម្មណ៍​ទៀត​ផង​។

អាច​ទំនាក់ទំនង​សាកសួរ​ព័ត៌មាន​លម្អិត​ ពី​ការ​ផ្ដល់​ជូន​នូវ​កម្មវិធី​ពិសេស​សម្រាប់​ថ្ងៃ​អាពាហ៍ពិពាហ៍​របស់​ក្រុមហ៊ុន​ស្រាវីស្គី Jack Daniel’s ផ្ទាល់​ផង​ដែរ តាម​រយៈ​ទូរ​សព្ទ​លេខ 088 /096 69 69 919។

ដើម្បី​ឲ្យ​កាន់តែ​ជ្រាប​ច្បាស់ សូម​ទស្សនា​វីដេអូ​ខាងក្រោម​នេះ៖​

អត្ថបទ៖ ថា ម៉ាលីដា

អត្ថបទថ្មី