ក្រៅ​ពី​កក់​សំបុត្រ​ឡាន​ក្រុង Camboticket ថែម​ជម្រើស​ថ្មី​កក់​ដំណើរកំសាន្ត​រយៈពេលខ្លី

  • 2018-09-25 10:43:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ថ្មីៗនេះ CamboTicket ពេល​នេះ CamboTicket បាន​ដាក់​បន្ថែម​មុខងារ​កក់​សំបុត្រ​ដំណើរ​កំសាន្ត​រយៈពេល​ខ្លី​លើ​កម្មវិធី​របស់ខ្លួន ដែល​មាន​ឈ្មោះ​ថា “Experiences”។

មុខងារ​ថ្មី Experiences

មុខងារ​ថ្មី “Experiences” នៅ​លើ​វែបសាយ និង​កម្មវិធី​ទូរសព្ទ (App) នេះ​អាច​ជា​ជម្រើស​ថ្មី​មួយ​ទៀត សម្រាប់​អ្នក​ដែល​ត្រូវការ​សេវា​កំសាន្ត​រយៈពេល​ខ្លី​ ដូចជា​ការ​ទិញ​សំបុត្រ​ចូល​ទស្សនា​ល្ខោន​ស្បែកធំ នា​ខេត្ត​សៀម​រាប សៀក​រហ័ស្សកម្ម ការ​ជិះ​កង់ និង​បោះតង់​លំហែរ​ជា​ក្រុម​ជា​ដើម នៅ​ទូទាំង​ខេត្ត​ក្នុង​ដែល​មាន​នៅ​ក្នុង​ប្រទេស​កម្ពុជា។

លោក សាវុធ អ្នក​គ្រប់​គ្រង​ផ្នែក​ទំនាក់​ទំនង​របស់ CamboTicket បាន​ឲ្យដឹង​ថា មុខងារ​ថ្មី​នេះ គឺ​ជា​ឳកាស​សម្រាប់​បង្ហាញ​ផលិតផល និង​សេវាកម្ម​របស់​ខ្លួន​ជូន​អ្នក​ចូលចិត្ត​ដើរលេង​ផ្សង​ព្រេង​ទាំង​ក្នុង ស្រុក និងបរទេស​ឲ្យ​បានស្គាល់ និង​មក​កំសាន្ត​ដោយ​មាន​ទំនុកចិត្ត ជា​ពិសេស អាច​សន្សំសំចៃពេល និង​​ថវិការ​បាន​ច្រើន៕

ចុច​ដោនឡូត​លើ

អត្ថបទ៖ រក្សា