ចម្លែក! Groot បង្ហាញ​ខ្លួន​ក្នុង​ Trailer រឿង "Fantastic Beasts: The Crimes of Grindelwald”?

  • 2018-09-26 03:00:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

វីដេអូ Trailer ចុង​ក្រោយ​ពី​រឿង "Fantastic Beasts: The Crimes of Grindelwald” ទើប​តែ​បញ្ចេញ​កាល​ពី​យប់​មិញ​នេះ​ ដោយ​ពោរពេញ​ទៅ​ដោយ​ឈុត​ឆាក​ផ្សេងៗ​​ជា​ច្រើន​ ក្នុង​នោះ​ក៏​មាន​រឿង​រ៉ាវ​ខ្លះៗ​​ធ្វើ​ឲ្យ​អ្នក​ទស្សនា​មាន​ចម្ងល់​ផង​ដែរ។

នៅ​ក្នុង​ឈុត​មួយ​គេ​សង្កេត​ឃើញ​ថា តួអង្គ Newt Scamander កំពុង​តែ​បញ្ចេញ​វេទមន្ត​ជាមួយ​តួអង្គ​មួយ​រូបរាង​ដូច​​ Groot ពី​ក្នុង​រឿង "Guardians Of The Galaxy” ខ្លាំង។ ក៏​ប៉ុន្តែ​នេះ​មិន​មែន​ជា​ Groot ទេ សត្វ​វេទមន្ត​នេះ​មាន​ឈ្មោះ​ថា Mandrake ដែល​មាន​រូបរាង​ដូច​រុក្ខជាតិ​និង​សត្វ​បូក​បញ្ចូល​គ្នា សត្វ​នេះ​មាន​សំឡេង​ស្រែក​ឭ​ខ្លាំង​នៅ​ពេល​ពេញ​វ័យ ដែល​អាច​ធ្វើ​ឲ្យ​មនុស្ស​ដែល​ស្ដាប់​សំឡេង​វា​មាន​គ្រោះ​ថ្នាក់​។

ចំពោះ​ចំណុច​សំខាន់​គួរ​ឲ្យ​កត់​សម្គាល់​ផ្សេង​ទៀត​នោះ​គឺ គេ​សង្កេត​ឃើញ​តួអង្គ​ចិត្ត​អាក្រក់ Gellert Grindelwald សម្ដែង​ដោយ Johnny Depp មាន​ឈុត​ឆាក​ពិសេស​ៗ​យ៉ាង​ច្រើន​ក្នុង​ Trailer នេះ។ ប៉ុន្តែ​អ្វី​ដែល​គួរ​ឲ្យ​ចាប់​អារម្មណ៍​បំផុត​នោះ​គឺ ការ​បង្ហាញ​អាថ៌កំបាំង​ដ៏​ធំ​មួយ​ពី​សត្វ​ពស់ Nagini។ Nagini គឺ​សត្វ​ពស់​វេទមន្ត​ជំនិត​របស់​តួអង្គ Voldermort ក្នុង​សេរី​រឿង "Harry Potter” ហើយ​ក្នុង​ភាពយន្ត​នេះ​ Nagini សម្ដែង​ដោយ​​តួ​សម្ដែង​​ស្រី​សញ្ជាតិ​កូរ៉េ​ Claudia Kim ដែល​នាង​ធ្លាប់​សម្ដែង​​ក្នុង​រឿង​ល្បី​ៗ​នៅ​ហូលីវូដ​ ដូច​ជា "Avengers: Age of Ultron” ជា​ដើម។

បើ​ចង់​ដឹង​ច្បាស់​ទស្សនា​ Trailer ទាំង​អស់​គ្នា៖​​

ប្រភព៖ Metro   ប្រែ​សម្រួល៖ ធារ៉ូ