ឡៅ​ ចន្រ្ទា​ មិន​ទាន់​ចង់​វ៉ៃ​​ទម្ងន់​ធ្ងន់​ចាប់​ពី​​៦៩​គីឡូក្រាមឡើងឡើយ

  • 2018-09-26 04:17:45
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

អ្នក​ប្រដាល់​ល្បីឈ្មោះ​មក​ពី​ក្លឹប​ឆត្រយោង ៩១១​ ឡៅ​ ចន្រ្ទា ​បច្ចុប្បន្ន​នេះ​ទាំង​វ័យ​ ​សាច់ឈាម​ និង​រួម​ទាំង​បទ​ពិសោធ​ផង​នោះ​ពេញ​ចិត្ត​ប្រកួត​កក្នុង​ប្រភេទ​ទម្ងន់​ ៦៧​គីឡូក្រាម​ ប៉ុន្តែ​ប្រសិន​បើ​ទម្ងន់​ឡើង​ដែល​មិន​អាច​​សម្រក​បាន​​សុំ​​វ៉ៃ​ក្នុង​ប្រភេទ​​ជាង​នេះ​រហូត​ដល់​៦៩​គីឡូក្រាម។

ឡៅ​ ចន្រ្ទា​ បាន​ឲ្យ​ដឹង​ថា​ ឥលូវ​នេះ​ទម្ងន់​ដែល​សមស្រប​បំផុត​សម្រាប់​ខ្លួន​នោះ​គឺ​ ៦៧​គីឡូក្រាម​ ដូច្នេះ​មិន​ទាន់​ចង់​លេង​ទម្ងន់​ធ្ងន់​ជាង​នេះ​ឡើយ។​ ទម្ងន់​នេះ​សម​​ល្មម​សម្រាប់​ខ្លួន​ប្រកួត​មិន​លំបាក​ពេក​ ហើយ​ក៏​មិន​ស្រួល​ពេក​នោះ​ដែរ។​

ម្ចាស់​ខ្សែក្រវាត់​៣ស្ថាប័ន​បន្ត​ថា ​កាល​ពី​ថ្ងៃ​អាទិត្យ​សប្ដាហ៍​មុន​នោះ​ រូប​គេ​បាន​​វ៉ៃ​ជំនួស​គេ​​ក្នុង​ប្រភេទ​​ទម្ងន់​៦៩​គីឡូក្រាម​។ កម្មវិធី​​សុំ​ឲ្យ​ជួយ​ ដូច្នេះ​ក៏​ដំឡើង​ទម្ងន់​តែ​ម្ដង​ទៅ​ ​នៅ​ពេល​ក្រោយៗ​នឹង​លេង​ទម្ងន់​ដើម​វិញ។​ ប្អូន​ប្រុស​ ឡៅ​ ស៊ីណាត​ ម្នាក់​នេះ​យល់​ឃើញ​ថា​ លេង​ទម្ងន់​កាន់​តែ​ធ្ងន់​ រឹតតែ​ប៉ះ​​​ដៃ​គូ​ខ្លាំង​ៗ​ និង​ភាគ​ច្រើន​សុទ្ធតែ​កីឡាករ​រឹង​ៗ​ល្អ​ ប៉ុន្តែ​ពេល​ខាង​មុខ​ បើ​សម្រក​ទម្ងន់​មិន​ចុះ​ ត្រូវ​តែ​វ៉ៃ​​ទម្ងន់​ធ្ងន់​ ៦៩​ ទៅ​ ៧០​គីឡូក្រាម​តែ​ម្ដង។​

ឡៅ ចន្រ្ទា(ក្រហម)

រំលឹក​ដែរ​ថា​ កីឡាករ​ ឡៅ​ ចន្រ្ទា​ ដែល​មក​ពី​ក្លឹប​ឆត្រ​យោង​ ៩១១​ កាល​ពី​សប្ដាហ៍​មុន​នេះ​ គឺ​ប្រកួត​លើ​ប្រភេទ​ទម្ងន់​ ៦៩​គីឡូក្រាម​ ជា​មួយ​កីឡាករ​ថៃ​ កាំឡែផេត។​ ចន្រ្ទា​ ពេល​នោះ​ឈ្នះ​ពិន្ទុ​អ្នក​ប្រដាល់ឆ្លង​ដែន​ខាង​លើ​ផង​ដែរ​នា​ជំនួប​មិត្តភាព​អន្តរជាតិ​នៅ​សង្វៀន​បាយ័ន៕​

វីដេអូ៖

អត្ថបទ៖ នួន ស៊ីណា​

អត្ថបទពេញនិយម