ទិដ្ឋភាពកន្លែងថតរឿង «ចងពៀរ» គួរឱ្យខ្លាច ធ្វើឱ្យតួប្រុសមិនហ៊ានសម្រាកក្នុងបន្ទប់ម្នាក់ឯង

  • 2018-09-26 05:09:44
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ភាពយន្ត​ខ្មែរ បែប​ភ័យ​រន្ធត់​ថ្មី​ផលិត​ដោយ​ផលិតករ ឥណ្ឌា លោក Amit Dubey បាន​ទៅ​ផ្ដិត​យក​ទេស​ភាព​យ៉ាង​ស្រស់ស្រាយ​ពី​ទឹកដី​ខេត្ត​កែប ក្នុង​ផ្ទះ​សម្រាក​កម្សាន្ត​ចុង​ឆ្នាំ​របស់​គ្រួសារ​មួយ​ដែល​មាន​ទីតាំង​នៅ​ជើង​ភ្នំ​ក្នុង​ព្រៃ​ស្ងាត់​ជ្រងំ​។

រូបភាពផ្ទះវិឡា ថតរឿង «ចងពៀរ»

ភាពយន្ត​ថ្មី​មួយ​នេះ​ នឹង​ជាប់​ទាក់ទង​នឹង​ការ​លង​បន្លាច​ ការ​ចងពៀរ​ពី​ខ្មោច​ស្រី​ម្នាក់​ ដែល​ការ​លង​បន្លាច​ម្តង​នេះ​​ជា​របៀប​លង​របស់​ខ្មោច​ទឹក នេះ​បើ​តាម​ការ​បញ្ជាក់​របស់​ផលិតករ អ្នក​ដឹក​នាំ​រឿង​ Amit Dubey។ រឿង «ចងពៀរ» នេះ​ផង​ដែរ ក៏​មាន​បង្ហាញ​ពី​មន្តអាគម និង​រឿងរ៉ាវ ដែល​ជា​ជំនឿរ​របស់​ខ្មែរ​ដែល​មាន​តាម​តំបន់ ជាមួយ​សាច់​រឿង​ បែប​អប់រំ​សម្រាប់​ជីវិត​ស្នេហា​យុវវ័យ​ និង​គ្រួសារ​ជា​ស្នូល​ផង​ដែរ​។ លោក Amit Dubey បន្ថែម។

រូបភាពពីរឿង «ចងពៀរ» ឈុតខ្មោចទឹកទាញជើង

ក្នុង​បទ​សម្ភាស​ជាមួយ Sabay កាល​ពី​ថ្មីៗ​នេះ​ដែរ អ្នកនាង ស្វែង សុជាតា ដែល​ជា​តួ​អង្គ​សំខាន់​ក្នុង​រឿង​នេះ​ផង​ដែរ ប្រាប់​ឱ្យ​ដឹង​ថា​ ទិដ្ឋភាព​ក្នុង​វិឡា​ក្បែរ​ភ្នំ​នោះ​ពិត​ជា​គួរ​ឱ្យ​ខ្លាច​មែន ព្រោះ​វា​ស្ងាត់​ពេក​ ហើយ​វិឡា​នោះ​ត្រូវ​បាន​ម្ចាស់​ផ្ទះ​ទុក​ចោល​សម្រាប់​ជួល​ឱ្យ​បរទេស​មក​ស្នាក់​នៅ​កម្សាន្ត​បែប​ឯកជន​មិន​ច្រើន​ដង​ទេ​ក្នុង​មួយ​ឆ្នាំ​ៗ។

អ្នកនាង ស្វែង សុជាតា

លើស​ពី​នេះ​ទៅ​ខណៈ​ពេល​ថត​រឿង បែប​រន្ធត់​ រឿង​ខ្មោច​បែប​នេះ​ទៀត​ ពិត​ជា​ធ្វើ​ឱ្យ​ក្រុម​ការងារ​មាន​អារម្មណ៍​ស្រៀវ​ព្រឺ​រោម​ម្តង​ម្កាល​មែន​ ព្រោះ​ភាគ​ច្រើន​ថត​នៅ​ពេល​យប់​បាត់​ពន្លឺ​។ អ្នកនាង ស្វែង សុជាតា បន្ត​ថា តួ​ប្រុស​ក្នុង​រឿង​នេះ ក៏​មាន​បញ្ហា​ខ្លះ​ៗ​ដែរ​ពេល​ថត​ ព្រោះ​គាត់​មាន​អារម្មណ៍​ដូច​ជា​មាន​គេ​មក​មើល​គាត់​ ក្បែរៗ​គាត់​មាន​អារម្មណ៍​ថា​ មាន​វត្តមាន​អ្វី​ម្យ៉ាង​សង្កេត​មើល​ ធ្វើ​ឱ្យ​គាត់​លែង​ហ៊ាន​សម្រាក​ម្នាក់​ឯង​ក្នុង​បន្ទប់​ ហើយ​ក៏​រត់​ចេញ​មក​សម្រាក​ជុំៗ​គ្នា​ជា​មួយ​ក្រុម​ការងារ​វិញ​៕

រូបភាពដោយ៖ samjamphoto.com

អត្ថបទ៖ Sunny