កោះបាលីគ្រោងហាមឃាត់ទេសចរស្លៀកឈុតប៊ីគីនី ព្រោះហេតុផល១

  • 2018-09-26 06:39:30
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

អាជ្ញាធរ​កោះ​បាលី​ក្នុង​ប្រទេស​ឥណ្ឌូនេស៊ី មាន​គម្រោង​ហាម​ឃាត់​ភ្ញៀវ​ទេសចរ​ទាំង​អស់​មិន​ឲ្យ​ស្លៀក​ឈុត​ប៊ីគីនី​នៅ​តំបន់​ទេសចរ​ដ៏​ល្បី​របស់​ខ្លួន។

កោះ​នេះ​បាន​ក្លាយ​ជា​គោលដៅ​ទេសចរ​ដ៏​ល្បី​ល្បាញ​បំផុត​មួយ​នៅ​អាស៊ី​អាគ្នេយ៍​ដែល​ទាក់​ទាញ​ភ្ញៀវ​ចម្រុះ​ជាតិ​សាសន៍​មក​កម្សាន្ត​ជា​រៀង​រាល់​ឆ្នាំ។ ប៉ុន្តែ​ប្រជាជន​ក្នុង​តំបន់​ សម្ដែង​ការ​មិន​ពេញ​ចិត្ត​ជា​ខ្លាំង​ដោយ​សារ​ភ្ញៀវ​ទេសចរ​ស្លៀក​ឈុត​ប៊ីគីនី ដែល​ប៉ះ​ពាល់​ដល់​កន្លែង​សក្ការៈបូជា Linggih Padmassana ក៏​ដូច​ជា​ប្រាសាទ​នា​នា​ទៀត​ផង​។

ច្បាប់​ហាម​ប្រាម​ស្លៀក​ឈុត​ប៊ីគីនី​នេះ ត្រូវ​បាន​ស្នើ​ឡើង​ដោយ​មើល​ឃើញ​គំរូ​ក្នុង​ប្រទេស​កម្ពុជា​ដែល​អាជ្ញាធរ​ហាម​ប្រាម​មិន​ឲ្យ​ស្លៀក​បញ្ចេញ​សាច់​កាល​ពី​ឆ្នាំ ២០១៦ រួម​ទាំង​សំលៀក​បំពាក់​លើ​ជង្គង់ និង​បញ្ចេញ​ស្មា​ផង​ដែរ៕

ចុចអាន ៖

ប្រភព៖ Dailymail   ប្រែសម្រួល ៖ រ័ត្ន