ស្ថាបនិក​ថា​ពុំ​ស្តាយ​ក្រោយ​ទេ ទោះ​សព្វថ្ងៃ Instagram ឡើង​ថ្លៃ​ខ្ពស់​ជាង​មុន ១០០ ដង

  • 2018-09-26 12:31:20
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

អ្នក​ត្រួសត្រាយ​បង្កើត​បណ្ដាញ​សង្គម Instagram លោក Kevin Systrom បាន​ប្រាប់​សារព័ត៌មាន WSJ យ៉ាង​ប្រាកដប្រជា​ថា​លោក​គ្មាន​ការ​ស្ដាយក្រោយ​អ្វី​ទាំង​អស់ ថ្វី​បើ​សម្រេច​ចិត្ត​លក់​ឲ្យ Facebook កាល​ពី​ឆ្នាំ ២០១២ ថ្លៃ ១ ពាន់​លាន​ដុល្លារ ខណៈ​សព្វថ្ងៃ​មាន​តម្លៃ​ខ្ពស់​ជាង​មុន ១០០ ដង​ក៏​ដោយ។

រូបតំណាងលោក Kevin Systrom

បុរស​វ័យ ៣៤ ឆ្នាំ​បញ្ជាក់​ប្រាប់​មុន​ថ្ងៃ​ប្រកាស​ដើរ​ចេញ​ពី​ក្រុមហ៊ុន​យ៉ាង​ដូច្នោះ​ថា៖ "ខ្ញុំ​គិត​ថា​ការ​ដែល​យើង​មក​ដល់​ចំណុច​នេះ យើង​បាន​ធ្វើ​ការ​សម្រេច​ចិត្ត​ដ៏​ល្អ​បំផុត​មួយ ដោយ​គំនិត​នៃ​ការ​ចូលរួម​ជាមួយ Facebook ធ្វើ​ឲ្យ​យើង​អាច​ដើរ​លឿន​ជាង​ការ​ដែល​នៅ​តែ​ម្នាក់​ឯង បែប​នេះ​ហើយ​បើ​វា​ជា​គោលដៅ​អ្នក ខ្ញុំ​គិត​ថា​យើង​គួរ​តែ​យល់ស្រប ប៉ុន្តែ​បើ​យើង​មាន​គោលដៅ​ផ្សេង ដោយ​មិន​ចង់​បាន​ ១ ពាន់​លាន​ដុល្លារ តែ​ចង់​បាន​ ២ ពាន់ ៣ ពាន់ ៤ ពាន់​លាន​ឬ​លើស​ពី​នេះ នោះ​ក៏​ត្រូវ​រក​ផ្លូវ​ដើរ​មួយ​ផ្សេង​ទៀត ប៉ុន្តែ​នោះ​ពុំ​មែន​ជា​អ្វី​ដែល​ធ្វើ​ឲ្យ​អ្នក​រីករាយ​ក្នុង​ជីវិត​ឡើយ"។

រំឭក​ថា Facebook បាន​ទិញ​យក Instagram កាល​ពី​ឆ្នាំ ២០១២ ក្នុង​តម្លៃ ១ ពាន់​លាន​ដុល្លារ មុន​បោះ​ជំហាន​ប្រលូក​ចាប់​យក WhatsApp នៅ​ពីរ​ឆ្នាំ​បន្ទាប់​ចំណាយ​ខ្ទង់ ២០ ពាន់​លាន​ដុល្លារ ប៉ុន្តែ​លោក Systrom ក៏​សង្កត់​ធ្ងន់​ថា៖ "Instagram ពិត​ជា​មាន​ភាព​ខុស​ប្លែក​គ្នា​ដាច់​ស្រឡះ​ធៀប​នឹង​ WhatsApp ជា​ហេតុ​ពុំ​ដែល​ធ្វើ​ឲ្យ​ខ្ញុំ​មាន​ការ​គិត​ខុស​ឆ្គង​អ្វី​ឡើយ"។ បច្ចុប្បន្ន​តាម​ការ​ប៉ាន់​ប្រមាណ​ពី Bloomberg ​បណ្តាញ​សង្គម​យក្ស Instagram មាន​តម្លៃ​ថ្លៃ​ជាង ១០០ ពាន់​លាន​ដុល្លារ។

ចុច Like និង See First ដើម្បីទទួលព័ត៌មានបច្ចេកវិទ្យាមុនគេ......

អានអត្ថបទ:

ប្រភព៖ CNBC   ប្រែ​សម្រួល៖ កៅ រក្សា

អត្ថបទពេញនិយម