បើ​មាន​លុយ​រៀល​ចាស់ ទក់ ឬ​រហែក អាច​យក​ដូរ​នៅ​សាខា​ធនាគារ​ជាតិ​នៅ​ថ្ងៃ​ទាំង​នេះ​បាន

  • 2018-09-26 11:16:59
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

នៅ​រសៀល​ថ្ងៃ​នេះ ធនាគារ​ជាតិ​នៃ​កម្ពុជា បាន​ចេញ​សេចក្ដី​ជូន​ដំណឹង​ស្ដីពី​យុទ្ធនាការ​ស្រលាញ់​ប្រាក់​រៀល។

(រូបតំណាង)

ក្នុង​សេចក្ដី​ជូន​ដំណឹង​នោះ​បាន​ឲ្យ​ដឹង​ថា ក្នុង​គោលបំណង​អបអរ​សា​ទរ​ពិធី​បុណ្យ​ភ្ជុំ​បិណ្ឌ​ប្រពៃណី​ខ្មែរ ធនាគារ​ជាតិ​នៃ​កម្ពុជា​នឹង​រៀប​ចំ​យុទ្ធនាការ​ស្រលាញ់​ប្រាក់​រៀល ពី​ថ្ងៃ​ទី ០១ ដល់​ទី ០៥ ខែ​តុលា​ខាង​មុខ។

យុទ្ធនាការ​នឹង​ផ្ដល់​ឱកាស​ជូន​សាធារណជន​ដែល​មាន​ក្រដាស​ប្រាក់​រៀល​ចាស់ ទក់​ ឬ​រហែក​ មក​ធ្វើ​ការ​ដូរ​យក​ក្រដាស​ប្រាក់​រៀល​ថ្មី នៅ​តាម​បញ្ជរ​បេឡា​របស់​សាខា​ធនាគារ​ជាតិ​នៃ​កម្ពុជា​រាជធានី-ខេត្ត (លើក​លែង​ស្នាក់​ការ​កណ្ដាល) រៀល​រាល់​ម៉ោង​ធ្វើ​ការ។

សេចក្ដី​ជូន​ដំណឹង​មាន​ខ្លឹម​សារ​ដើម​ទាំង​ស្រុង​ដូច​ត​ទៅ៖៕

អត្ថបទ៖ សេរី មង្គល