តេស្ត​ល្បឿន iPhone XS Max និង Galaxy Note 9 ទី​បំផុត​រក​ឃើញ​អ្នក​ឈ្នះ

  • 2018-09-26 11:46:25
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ទើប​ចេញ​លក់​លើ​ទីផ្សារ​បាន​មិន​ដល់ ១ សប្ដាហ៍​ក្រុម​ការងារ PhoneBuff បាន​លើក​យក​ការ​ប្រៀបធៀប​ល្បឿន​ដំណើរការ​ម៉ាស៊ីន​រវាង iPhone XS Max និង Galaxy Note 9។ តើ​ម្ចាស់ Channel មាន Subscriber ប្រមាណ ៩៧៧ ០០០ នាក់ តេស្ត​ឃើញ​លទ្ធផល​ដូច SuperSaf TV សាកល្បង​កន្លង​មក​ឬ​យ៉ាង​ណា?

សម្រាប់ iPhone XS Max បំពាក់​ឈីប Apple A12 Bionic ដោយ​មាន RAM 4GB គួប​ផ្សំ ROM 64GB ដំណើរការ​លើ​ប្រព័ន្ធ​ប្រតិបត្តិ iOS 12 ខណៈ Galaxy Note 9 បំពាក់​ឈីបQualcomm Snapdragon 845 មាន RAM 8GB អម ROM 512GB និង​ដំណើរការ​លើ Android 8.1 (Oreo)។

ការ​តេស្ត​របស់ PhoneBuff មាន​លក្ខណៈ​ខុស​ប្លែក​ពី​ក្រុម​ដទៃ ដោយ​ប្រើប្រាស់​ដៃ​មនុស្ស​យន្ត (Robotic Arms) ជំនួស​ដោយ​ដៃ​មនុស្ស​ផ្ទាល់ លើ​ការ​បើក App ទាំង ១៦។ នៅ​ជុំ​ទី ១ យើង​ឃើញ​ថា iPhone XS Max ផ្តួល Note 9 ប្រើ​ពេល​ត្រឹម ១.៤៩.៥៨ នាទី ខណៈ​គូ​ប្រជែង​ឡើង​ដល់ ២.១១.៩៤ នាទី

លុះ​ចូល​ជុំ​ទីពីរស្មាតហ្វូន​ជំនាន់​ក្រោយ​របស់ Apple បែរ​ជា​ប្រើ​ពេល​យឺត​ជាង ដោយ​ម៉ូឌែល​សេរ៊ី​ឆ្នាំ ២០១៨ ​ប្រើ​ពេល ០.៤៣.៧១ នាទី ធៀប​នឹង​ត្រកូល Galaxy របស់ SAMSUNG ​ប្រើ​ពេល ០.៣៥.៩៥ នាទី។ លទ្ធផល​បញ្ចប់​បូក​ទាំង​ពីរ​ជុំ​បញ្ចូល​គ្នា iPhone XS Max ជា​អ្នក​ឈ្នះ​ប្រើ​ពេល ២.៣៣.២៩ នាទី ខណៈ Galaxy Note 9 ​ឡើង​ដល់ ២.៤៧.៨៩ នាទី

ទស្សនា​វីដេអូ​ខាង​ក្រោម:

ចុច Like និង See First ដើម្បីទទួលព័ត៌មានបច្ចេកវិទ្យាមុនគេ......

អានអត្ថបទ:

ប្រភព៖ techmoblog   ប្រែ​សម្រួល៖ កៅ រក្សា