ស្ងាត់ៗ ស៊ិម ស្រីនិច មានអ្នកទិញរថយន្តលួងចិត្ត១គ្រឿង តម្លៃរាប់ម៉ឺនដុល្លារ

  • 2018-09-27 01:54:39
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ស្ងាត់​ៗ​តារា​សម្ដែង​វ័យ​ក្មេង​ ស៊ិម ស្រីនិច មាន​អ្នក​ទិញ​រថយន្ត​​ម៉ាក​ Lexus GS300 2007 តម្លៃ​ជិត​៤ ម៉ឺន​ដុល្លារ​អាមេរិក​​ជា​កាដូ​លួង​ចិត្ត​ ក្រោយ​ពី​​នាង ចាក​ចេញ​ពី​ផ្ទះ​មក​រស់​នៅ​ខុន​ដូ​ម្នាក់​ឯង​រយៈ​ពេល​ ២​ឆ្នាំ​នេះ។

ស៊ិម ស្រីនិច ថា រថយន្ត​Lexus GS 300 ស៊េរី​ឆ្នាំ​ 2007 តម្លៃ​ ៣៦ ០០០ដុល្លារអាមរិក (បី​ម៉ឺន​ប្រាំមួយ​ពាន់ដុលលារ​) នេះ​គឺ​អ្នក​ម្ដាយ​​ជា​អ្នក​ទិញ​​ឲ្យ​ក្នុង​គោល​បំណង​​លើក​ទឹក​ចិត្ត​​​​ដល់​កូន​​ស្រី​ឲ្យ​ជោគជ័យ​​ក្រោយ​ប្រឡូក​សិល្បៈ​ និង​បាន​ចាកចេញ​ពី​ផ្ទះ​រយៈ​ពេល​២​ឆ្នាំ។ ត្បិត​កន្លង​មក​អ្នក​ម្ដាយ​រូប​នេះ​បាន​ហាម​ប្រាម​​មិន​ឲ្យ​​កូន​ស្រី​ចូល​​ប្រឡូក​សិល្បៈ​ក្ដី តែ​ពេល​នេះ​លែង​ប្រកាន់​ខឹង​តទៅទៀត​ហើយ។​

នាង​ថា៖"ពី​មុន​ម៉ាក់​ គាត់​មិន​ឲ្យ​ខ្ញុំ​ចូល​សិល្បៈ​ទេ​បង គាត់​ខឹង​ខ្ញុំ​​​មិន​ដឹង​ធ្វើ​យ៉ាង​ម៉េច​ចង់​បំពេញ​ក្ដី​ស្រមៃ​ខ្លួន​ខ្ញុំ​មាន​តែ​ចេញ​ពី​ផ្ទះ​មក​នៅ​ ខុនដូ​តែ​ម្ដង​ទៅ។ តែ​ឥឡូវ​គាត់​ឈប់​ខឹង​ខ្ញុំ​ហើយ ហើយ​ក៏​ឈប់​ទាម​ទារ​ឲ្យ​ខ្ញុំ​ទៅ​នៅ​ផ្ទះ​ដែរ"។

ការ​ដូ​រថយន្ត​មួយ​គ្រឿង​តម្លៃ​ជិត​ ៤ម៉ឺន​ដុល្លារ​អាមេរិក​នេះ​ ស៊ិម ស្រីនិច សូម​អរគុណ​ដល់​អ្នក​ម្ដាយ​​​ និង​សូម​ជូន​ពរ​ឲ្យ​អ្នក​មាន​គុណ​មាន​សុខ​ភាព​ល្អ​បរិបូរណ៍​អាយុ​វែង​ប្រកប​កិច្ច​ការ​ងារ​អ្វី​ជោគជ័យ​ទាំង​អស់៕​

​​

អត្ថបទ៖ ឆុង ស៊ីណាន

អត្ថបទពេញនិយម