PSG និង Juventus ឈ្នះ​៧​ប្រកួត​ជាប់​គ្នា​ក្នុង​លីគ បង្កើត​កំណត់ត្រា​ល្អ​ដូច​គ្នា

  • 2018-09-27 02:13:49
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Paris St-Germain បាន​យក​ឈ្នះ Reims ក្នុង​លទ្ធផល​៤-១ កាល​ពី​យប់​មិញ​ ក្លាយ​ជា​​​ក្រុម​ទី​៤​​ដែល​ឈ្នះ​បើក​រដូវ​កាល​​៧​ប្រកួត​ជាប់​គ្នា​ក្នុង​​​ Ligue 1។

ជ័យជម្នះ​នេះ Edinson Cavani រក​​បាន​២​គ្រាប់​ម្នាក់​ឯង ខណៈ Neymar និង Thomas Meunier ធ្វើ​បាន​ម្នាក់​១​គ្រាប់។ ចំណែក​ខាង Reims គឺ​កីឡាករ Xavier Chavalerin ​ជាអ្នក​ទាត់​បញ្ចូល​ទី។ ក្រៅ​ពី PSG មាន​ក្រុម Olympique Lillois, Lille និង Monaco ដែល​ធ្លាប់​ឈ្នះ​បើក​រដូវ​កាល​​៧​ប្រកួត​ជាប់​គ្នា​។

ក្រឡេក​មើល Juventus ក៏​មិន​អន់ យប់​មិញ​ពួក​គេ​ក៏​​បាន​ឈ្នះ​​​បើក​រដូវ​កាល​​៧​ប្រកួត​ជាប់​គ្នា​ដែរ​​ក្នុង​ Serie A បន្ទាប់​ពី​​បំបាក់​ Bologna ២-០ ដែល​ជា​កំណត់​ត្រា​​ចាប់​ផ្ដើម​រដូវ​កាល​ល្អ​បំផុតក្នុង​រយៈ​ពេល​៨៨​ឆ្នាំ។

ក្នុង​ប្រកួត​នេះ​តារា​ឆ្នើម Cristiano Ronaldo មិន​អាច​រក​ឃើញ​គ្រាប់​ទី​៤ក្នុង​លីគ​របស់​ខ្លួន​ទេ។ តែ Paulo Dybala និង Blaise Matuidi ជា​អ្នក​រក​គ្រាប់​បាល់​​ជួយ​ឲ្យ Juventus បន្ត​ឈរ​កំពូល​តារាង Serie A ដាច់​ក្រុម Napoli ៣​ពិន្ទុ៕ ​​​​​

ប្រភព៖ The Sun   ប្រែ​សម្រួល៖ ហេង សុធារិទ្ធិ