ដូណាល់ ត្រាំ ចោទចិនថាជ្រៀតជ្រែកការបោះឆ្នោតពាក់កណ្ដាលអាណត្តិ (មានវីដេអូ)

  • 2018-09-27 02:26:52
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

អំឡុង​កិច្ច​ប្រជុំ​ជាមួយ​មេ​ដឹក​នាំ​កំពូល​ៗ​ក្នុង​ពិភពលោក​នៅ​អង្គការ​សហប្រជាជាតិ ប្រធានាធិបតី​អាមេរិក​លោក ដូណាល់ ត្រាំ អះអាង​ថា​ចិន​កំពុង​ព្យាយាម​ជ្រៀត​ជ្រែក​ការ​បោះ​ឆ្នោត​ពាក់​កណ្ដាល​អាណត្តិ​របស់​អាមេរិក។

ប្រធានាធិបតី​ទី ៤៥​រូប​នេះ​លើក​ឡើង​កាល​ពី​ថ្ងៃ​ពុធ​ថា "ពួកគេ (ចិន) មិន​ចង់​ឲ្យ​ខ្ញុំ​ឈ្នះ​ឆ្នោត​នេះ​ទេ ព្រោះ​ខ្ញុំ​ជា​ប្រធានាធិបតី​អាមេរិក​ដំបូង​គេ​បង្អស់​ដែល​ហ៊ាន​ធ្វើ​សង្គ្រាម​ពាណិជ្ជកម្ម​ជា​មួយ​ចិន។ ទោះ​យ៉ាង​ណា​ក៏​ដោយ ប្រធានាធិបតី​រូប​នេះ​មិន​បាន​ផ្ដល់​ភស្តុតាង​ជាក់​លាក់​ណា​មួយ​ទាក់​ទង​នឹង​ការ​ចោទ​ប្រកាន់​របស់​ខ្លួន​នោះ​ទេ។ ប៉ុន្តែ​រដ្ឋ​មន្ត្រី​ក្រសួង​ការ​បរទេស​ចិន បាន​ថ្កោល​ទោស​ការ​ចោទ​ប្រកាន់​នេះ​ថា​ជា "ការ​ចោទ​ប្រកាន់​ដោយ​មិន​សមរម្យ"។

គួរ​ឲ្យ​ដឹង​ថា ការ​បោះ​ឆ្នោត​សភា​ពាក់​កណ្ដាល​អាមេរិក គ្រោង​នឹង​ធ្វើ​ឡើង​នៅ​ថ្ងៃ​ទី ៦​ខែ​វិច្ឆិកា​ឆ្នាំ ២០១៨​ខាង​មុខ​នេះ៕

សូមទស្សនាវីដេអូខាងក្រោម ៖

ចុចអាន ៖

ប្រភព៖ BBC   ប្រែសម្រួល ៖ រ័ត្ន

អត្ថបទពេញនិយម