Dortmund លេង​ល្អ​អស់​ស្ទះ​ទាត់​ចំ​ទី​១០​ជើង ចូល​៧​គ្រាប់​លើ​​ក្រុម Nuremberg

  • 2018-09-27 02:37:57
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

យុវជន​អង់គ្លេស​អាយុ​ក្រោម​១៩​ឆ្នាំ​ Jadon Sancho រក​បាន​គ្រាប់​ទី​ពីរ​ឲ្យ  Borussia Dortmund នាំ​ក្រុម​ឈ្នះ Nuremberg ៧-០ ក្នុង Bundesliga កាល​ពី​យប់​មិញ។

Jadon Sancho

កីឡាករ​វ័យ​១៨​ឆ្នាំ​ដែល Dortmund ខ្ចី​ជើង​​ពី​ Manchester City ក្នុង​ឆ្នាំ​២០១៧ ក៏​បាន​ Assist គ្រាប់​ចុងក្រោយ​ឲ្យ​កីឡាករ Julien Weigl ដែល​ជា​ការ​ Assist លើក​ទី​៤​ក្នុង​៧​ប្រកួត​សម្រាប់​រដូវ​កា​នេះ។ Marco Reus  រក​បាន​២​គ្រាប់ ដែល​ជា​គ្រាប់​ទី​​១០០​ក្នុង​អាជីព​សម្រាប់ Dortmun។

សម្រាប់​កីឡាករ​ដែល​រក​បាន​គ្រាប់​ជា​បន្តបន្ទាប់​មាន​ដូច​ជា Jacob, Achraf Hakimi, Manuel Akanji, Jadon Sancho។ តាម​ស្ថិតិ​ក្នុង​ប្រកួត​នេះ Dortmund  គ្រប់គ្រង​បាល់​ដល់​៧៣​% មាន​ឱកាស​ទាត់​១៩​ជើង​និង​ចំ​ទី​១០​ជើង៕

ប្រភព៖ The Sun   ប្រែ​សម្រួល៖ ហេង សុធារិទ្ធិ