គ្រូ​ស្វាយ​រៀង ជ្រើសរើស​ក្រុម​ណា​ជា​ម្ចាស់​ជើង​ឯក Hun Sen Cup ?

  • 2018-09-27 04:00:37
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

លីគ​កំពូល​កម្ពុជា​បាន​រក​ឃើញ​ម្ចាស់​ជើង​ឯក​ហើយ ​នៅ​ឡើយ​តែ​ពាន​រង្វាន់ Hun Sen Cup ​១​ទៀត​ប៉ុណ្ណោះ ដែល​ទើប​តែ​ដល់​វគ្គ​ផ្ដាច់ព្រ័ត្រ។

លោក Conor Nestor

ការ​ប្រកួត​ផ្ដាច់ព្រ័ត្រ Hun Sen Cup ​នឹង​ធ្វើ​ឡើង​នៅ​ថ្ងៃ​ទី​៦​ខែ​តុលា​ខាង​មុខ ​រវាង​ក្រុម​ក្រសួង​ការពារ​ជាតិ ​និង​ប៉ូលិស ​នៅ​កីឡដ្ឋាន​ជាតិ​អូឡាំពិក។ ​គូ​ផ្ដាច់ព្រ័ត្រ​នេះ ​ត្រូវ​បាន​លោក Conor Nestor ​គ្រូ​បង្វឹក​ក្រុម​ព្រះ​ខ័ន​រាជ​ស្វាយ​រៀង​គិត​ថា​នឹង​ល្អ​មើល​មិន​ខាន។ សម្រាប់​ក្រុម​ដែល​មាន​ភាគ​រយ​ខ្ពស់​ក្នុង​ការ​លើក​ពាន​នេះ​វិញ ​លោក​សូម​ជ្រើស​យក​ក្រសួង​ការពារ​ជាតិ​ហើយ ព្រោះ​ពួកគេ​ពិត​ជា​ធ្វើ​បាន​ល្អ​មែនទែន​នៅ​រដូវ​កាល​នេះ។

រូបភាព៖ CNCC

​មួយ​វិញ​ទៀត ​ប្រកួត​វគ្គ​ផ្ដាច់ព្រ័ត្រ​នេះ ​លោក Conor ​គិត​ថា​បើ​ប៉ូលិស​រក​គ្រាប់​បាល់​បាន​មុន​ទៀត ​នោះ​ការ​ប្រកួត​កាន់​តែ​ស្វិតស្វាញ​និង​ជក់​ចិត្ត​មិន​ខាន។ រំលឹក​ទៅ​វិញ​ថា ​ក្រុម​ព្រះ​ខ័ន​រាជ​ស្វាយ​រៀង​ជា​ក្រុម​ម្ចាស់​ជើង​ឯក Hun Sen Cup ​ឆ្នាំ​ចាស់ ​ហើយ​ពួកគេ​ធ្លាក់​ចេញ​នៅ​ឆ្នាំ​នេះ ​ក៏​ដោយ​សារ​ថ្វី​ជើង ​ក្រសួង​ការពារ​ជាតិ​នេះ​ដែរ៕

អត្ថបទ៖ មុន្នីរម្យ