ប៉ះ Atletico ថ្ងៃសៅរ៍នេះ Real Madrid អាចគ្មានវត្តមាន Marcelo
- 2018-09-27 04:26:48
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ប៉ះ Atletico ថ្ងៃសៅរ៍នេះ Real Madrid អាចគ្មានវត្តមាន Marcelo
ចន្លោះមិនឃើញ
Marceloa បានបង្ខំចិត្តដើរចេញពីទីលានក្នុងការប្រកួត Real Madrid ចាញ់ Sevilla ៣-០កាលពីយប់មិញ ដោយសារមូលហេតុរបួស។ វាអាចនឹងធ្វើឲ្យគេខកខានប្រកួត Madrid Derby ជាមួយក្រុម Atletico Madrid នៅថ្ងៃសៅរ៍នេះ។
បន្ទាប់ពី Real ប្ដូរកីឡាករអស់៣រូប Marceloត្រូវបានលោក Julen Lopetegui ដកចេញពីទីលានក្នុងនាទី៧២ បន្សល់ទុកឲ្យក្រុមសល់គ្នាតែ១០នាក់ តទល់នឹង Sevilla ដែលកំពុងនាំមុខ៣គ្រាប់។ យ៉ាងណាការប្រកួតបញ្ចប់ទៅ Real Madrid ចាញ់ទាំងសោកស្ដាយ។
ក្រោយចប់ការប្រកួត Julen Lopetegui ដែលជាអ្នកចាត់ការរបស់ក្លឹបស្ដេចសបានប្រាប់ឲ្យដឹងថា៖ “Marcelo ដូចជាមានបញ្ហារហែកសាច់ដុំ ប៉ុន្តែពួកយើងរងចាំមើលការពិនិត្យនៅថ្ងៃស្អែកសិន”។ ខណៈកីឡាករខ្លួនឯងផ្ទាល់ក៏បានបញ្ជាក់ថា គេមានបញ្ហាសាច់ដុំកំភួនជើង៕