លេង​ជិត​១​ពាន់​​នាទី​ហើយ​ Sanchez មិន​ទាន់​រក​គ្រាប់​បាន​នៅឡើយ​

  • 2018-09-27 07:41:54
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Jose Mourinho កំពុង​ស្ថិត​នៅ​ក្រោម​សម្ពាធ​ដ៏​ធ្ងន់​ក្រោយ​ដឹកនាំ​ Manchester United មិន​បាន​ល្អ​​ដោយ​ស្ថិត​នៅ​លេខ​៧​ក្នុង​លីគ​ និង​ទើប​ធ្លាក់​ចេញ​ពី​ពាន​ League Cup កាល​ពី​ពេល​ថ្មី​ៗ​ប៉ុន្តែ​អ្នក​ដែល​រង​សម្ពាធ​ខ្លាំង​ជាង​អ្នក​ចាត់ការ​សញ្ជាតិ​ព័រទុយហ្គាល់​ទៀត​នោះ​គឺ​ខ្សែ​ប្រយុទ្ធ​ Alexis Sanchez។

អតីត​កីឡាករ​ Barcelona ​បាន​ចូល​រួម​ជាមួយ​បិសាច​ក្រហម​កាល​ពី​ខែ​មករា​ហើយ​ត្រូវ​គេ​រំពឹង​ថា​នឹង​ជួយ​ពង្រឹង​ប្រព័ន្ធ​ប្រយុទ្ធ​របស់​ United ឲ្យ​កាន់​តែ​ខ្លាំង​ថែម​ទៀត​។ យ៉ាង​ណា​គ្រប់​យ៉ាង​ខុស​​ការ​ស្មាន​ដោយ​ Sanchez មួយ​រយៈ​ធំ​ចុង​ក្រោយ​នេះ​មិន​អាច​រក​គ្រាប់​ឲ្យ​ក្រុម​បាន​ទាល់​តែ​សោះ។

គិត​មក​ទល់​ពេល​នេះ​គឺ​មាន​រយៈ​ពេល​៨៣២​នាទី​ហើយ​ ដែល​ Sanchez មិន​អាច​រក​គ្រាប់​បញ្ចូល​ទី​បាន។ លើក​​ចុង​ក្រោយ​ដែល​កីឡាករ​សញ្ជាតិ​ឈីលី​​ស៊ុត​បញ្ចូល​ទី​នៅ Premier League គឺ​កាល​ពី​ថ្ងៃ​៣១​ ខែ​មិនា​ ក្នុង​ជ័យ​ជម្នះ​ ២-០​ លើ Swansea City។

នៅ​រដូវ​កាល​នេះ Sanchez លេង​ពេញ​បាន​១​ប្រកួត​ប៉ុណ្ណោះ​កាល​ប៉ះ Leicester City ក្រោយ​មក​អវត្តមាន​ប្រកួត​ទី​ពីរ​ដោយ​សារ​របួស។ សម្រាប់​ការ​ប៉ះ​ Burnley, Watford និង​ Wolverhampton កីឡាករ​វ័យ​ ២៩​ឆ្នាំ​​បាន​ត្រឹម​ប្ដូរ​ចូល​នៅ​វគ្គ​ទីពីរ៕ ​

ប្រភព៖ Marca   ប្រែ​សម្រួល៖ វីរ័ត្ន

អត្ថបទពេញនិយម