កប់! "Train To Busan” គ្រោង​នឹង​ផលិត​ចេញ​ជា​រឿង​ហូលីវូដ

  • 2018-09-27 09:21:46
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ផលិតករ​រឿង​បែប​ភ័យ​រន្ធត់​លោក James Wan និង​ចាប់​ដៃ​គ្នា​ជាមួយ​អ្នក​និពន្ធ​រឿង "IT” លោក Gary Dauberman ផលិត​ខ្សែ​ភាពយន្ត​ថ្មី​បែប​ហូលីវូដ​​លំនាំ​រឿង "Train To Busan” ។

តាម​វិប​សាយ​ Deadline បាន​ឲ្យ​ដឹង​ថា ខាង​ផលិតកម្ម New Line Cinema បាន​ទិញ​សិទ្ធិ​ពី​រឿង "Train To Busan” ក្រោយ​ដណ្ដើម​ឈ្នះ​ការ​​ដេញ​ថ្លៃ​ទិញ​សិទ្ធិ​គ្នា​ជាមួយ​ផលិតកម្ម​ល្បី​ៗ​ផ្សេង​ទៀត​ដូច​ជា Universal, Paramount, Lionsgate និង Screen Gems។ ខាង​ផលិតកម្ម Atomic Monster របស់​ផលិតករ James Wan នឹង​នាំ​មុខ​​គម្រោង​នេះ។ ចំពោះ​អ្នក​ដឹកនាំ​រឿង​ថ្មី​មួយ​នេះ នៅ​មិន​ទាន់​ដឹង​ថា​ជា​នរណា​នោះ​ទេ។

“Train To Busan” ជា​ខ្សែ​ភាពយន្ត​មួយ​ថត​ឡើង​នៅ​ខ្សែ​រថភ្លើង​ពី​ទីក្រុង Seoul ទៅ​ទីក្រុង Busan ដែល​ជួប​ប្រទះ​រឿង​ហេតុ​អាក្រក់ ក្រោយ​ពពួក​​ហ្សំប៊ី វាយ​លុក​ពាស​ពេញ​​តួ​រថភ្លើង៕

ប្រភព៖ nextshark   ប្រែ​សម្រួល៖ អន សុភក្ត្រា

អត្ថបទពេញនិយម
អត្ថបទថ្មី