ខ្លាំងបាត់! ទូរសព្ទតម្លៃ ៤០០ ទៅ ៦០០ដុល្លារ OPPO វ៉ាដាច់គេជាម៉ាកទូរសព្ទលក់ដាច់បំផុត​

  • 2018-09-27 10:03:01
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្នុង​​របាយការណ៍​ចេញ​ផ្សាយ​ដោយ​​ក្រុមហ៊ុន​ស្រាវជ្រាវ​ទីផ្សារ​បច្ចេកវិទ្យា​អន្តរជាតិ​មាន​មូលដ្ឋាន​នៅ​ហុងកុង Counterpoint បាន​បង្ហាញ​ថា OPPO បាន​ជាប់​ជា​ម៉ាក់​ស្មាតហ្វូន​ឈាន​មុខ​គេ​មួយ​នៅ​ក្នុង​កម្រិត​តម្លៃ​ខ្ពស់​។ នេះ​​គឺ​​ជា​​លទ្ធផល​​នៃ​ការ​​សិក្សា​​លើ​ការ​លក់​ទូរសព្ទ​ស្មាតហ្វូន​នៅ​ចិន​​ចាប់​ពី​ដើម​ឆ្នាំ ២០១៨មក​​ ដោយ Oppo ​លក់​ចេញ​បាន​ដល់ទៅ​ជាង ៩៥%​។

​របាយការណ៍ Counterpoint បាន​សន្និដ្ឋាន​ថា ទីផ្សារ​ស្មាតហ្វូន​តម្លៃ​ខ្ពស់​នៅ​លើ​ពិភពលោក​មាន​ការ​កើន​ឡើង​ចំនួន​៧%​នៅ​ក្នុង​ត្រីមាស​ទី២​ឆ្នាំ២០១៨។ ​ឯ​ក្រុមហ៊ុន Apple, Samsung, OPPO, Huawei,  Xiaomi, និង​ក្រុមហ៊ុនOne Plus រួម​គ្នា​មាន​ចំណែក​ទីផ្សារ ៩១%​នៃ​ទីផ្សារ​ទូរសព្ទ​ចល័ត​លំដាប់​ខ្ពស់​នៅ​លើ​ពិភពលោក។

ក្នុង​ចំណែក​ទីផ្សារ​ទូរសព្ទ​លំដាប់​ខ្ពស់​ក្នុង​តម្លៃ​ចន្លោះ​ពី ៤00 ទៅ ៦00 ដុល្លារ (ដែល​ស្មើ​នឹង ៤៥%​នៃ​ចំណែក​ទីផ្សារ​សរុប) OPPO ឈរ​នៅ​លំដាប់​ទី​មួយ​ដោយ​មាន​ចំណែក​ទីផ្សារ ២២% ។ បន្ទាប់​មក​គឺ​ Appleក៏​មាន​ចំណែក​ទីផ្សារ ២២% ហើយ​តាម​ពី​ក្រោយ​ដោយ Samsung, Huawei, Xiaomi និង One Plus។

ក្នុង​តម្លៃ ៦00 ដុល្លារ​ទៅ ៨00 ដុល្លារ ក្រុមហ៊ុន Apple និង Samsung មាន​ចំណែក​ទីផ្សារ​៨៥% (ស្មើ​នឹង ៣៥%នៃ​ចំណែក​ទីផ្សារ​សរុប)។ នៅ​ក្នុង​កម្រិត​តម្លៃ​ច្រើន​ជាង ៨00​ដុល្លារ គឺ Apple មាន​ចំណែក​ទីផ្សារ ៨៨% (ដែល​ស្មើ​ប្រហែល​នឹង ២០%នៃ​ចំណែក​ទីផ្សារ​សរុប) ។ តាមរយៈ​ទិន្នន័យ​នៃ​ទីផ្សារ​ស្មាតហ្វូន​លំដាប់​ខ្ពស់​នៅ​ចិន បញ្ជាក់​ថា ក្រុមហ៊ុន Apple បាន​ជាប់​ចំណាត់​ថ្នាក់​លេខ​១ ហើយ​ក្រុមហ៊ុន OPPO ឈរ​នៅ​លំដាប់​ទីពីរ។

ការសិក្សា​ទីផ្សារលក់ទូរសព្ទស្មាតហ្វូន​នៅចិន ដោយ​​ក្រុមហ៊ុន​ស្រាវជ្រាវ​ទីផ្សារ​ Counterpoint

ក្រុមហ៊ុន​ផលិត​ស្មាតហ្វូន​ចិន​បាន "ធ្វើ​ឱ្យ​ប្រសើរ​ឡើង" នូវ​ផលិតផល​ស្មាតហ្វូន​ជា​ពិសេស​គឺ​លក្ខណៈ​ពិសេស និង​មុខងារ​ថ្មី​ៗ​ជាច្រើន ហើយ​ត្រង់​ចំណុច​នេះ​គឺ OPPO ធ្វើ​បាន​យ៉ាង​ល្អ​ជាងគេ។ តួយ៉ាង OPPO Find X ដែល​ទើប​ចេញ​លក់​កាល​ពី​ពេល​ថ្មី​ៗនេះ ទទួល​ការ​សរសើរ​ជា​ឯកច្ឆន្ទ​ពី​សំណាក់​ឧស្សាហកម្ម និង​ទីផ្សារ បន្ទាប់​ពី​ការ​ចាប់​ផ្តើម​ផលិតផល​ជាមួយ​បច្ចេកវិទ្យា​ប្រកប​ដោយ​ភាព​ច្នៃ​ប្រឌិត មាន​ដូច​ជា​អេក្រង់​កោង កាមេរ៉ា​បង្កប់​ខ្លួន​បែប 3D និង បច្ចេកវិទ្យា​សាក​ថ្ម​កំពូល​លឿន SuperVOOC ជា​ដើម។

ក្រុមហ៊ុន​ទូរសព្ទ​ដៃ​មួយ​នេះក៏​បាន​ចាប់​ដៃ​គូ​សហការ​ជាមួយ​សាកល​វិទ្យាល័យ Stanford ក្នុង​ការ​អភិវឌ្ឍ​បច្ចេកវិទ្យា AI ហើយ​បាន​ធ្វើ​តេស្ត​ពិសោធន៍​យ៉ាង​ជោគជ័យ​ទៅ​លើ​បច្ចេកវិទ្យា 5G សម្រាប់​ការ​ប្រើ​ប្រាស់​នៅ​លើ​ស្មាត​ហ្វូន​នា​ពេល​ខាង​មុខ។

លោក Shen Yi​ Ren ជំនួយ​ការ​អគ្គនាយករង​នៃ​ក្រុមហ៊ុន OPPO និង​ជា​ប្រធាន​ផ្នែក​ទីផ្សារ​នៅ​ចិន​ដី​គោក​បាន​និយាយ​ថា​ក្រុមហ៊ុន OPPO នឹង​ក្លាយ​ជា​ក្រុមហ៊ុន​ដំបូង​គេ​ដែល​ដាក់​ឱ្យ​ដំណើរ​ការ​ទូរស័ព្ទ​ចល័ត​ដែល​ទ្រទ្រង់​ប្រព័ន្ធ​សេវា​5G ៕

ដោយ៖ ដេត លីដា