បន្ទាប់​ពី​ទាក់ទង​គ្នា​២​ឆ្នាំ​ពេល​នេះ​ទើប​ Katy Perry និង​ Orlando Bloom បង្ហាញ​ខ្លួន​ជាមួយ​គ្នា​ផ្លូវការ

  • 2018-09-27 11:30:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

តារា​ចម្រៀង​ Katy Perry និង​តារា​សម្ដែង Orlando Bloom ចាប់​ផ្ដើម​ទាក់ទង​គ្នា​តាំង​ពី​ឆ្នាំ ២០១៦ មក​ម្ល៉េះ​ ប៉ុន្តែ​អ្នក​ទាំង​ពីរ​មិន​ដែល​បាន​ចូលរួម​កម្មវិធី​ធំៗ​ជាមួយ​គ្នា​នោះ​ទេ។ ទើប​តែ​ពេល​នេះ​ ពួក​គេ​បាន​ចូលរួម​កម្មវិធី Gala Ocean ជាមួយ​គ្នា​​នៅ​ប្រទេស​ម៉ូណាកូ​ កាល​ពី​ថ្ងៃ​ពុធ​ម្សិល​មិញ​នេះ ហើយ​មិន​អាច​បញ្ឈប់​បង្ហាញ​សកម្មភាព​ស្និទ្ធស្នាល​ជាមួយ​គ្នា​ទាល់​តែ​សោះ។

គ្រាន់​តែ​មក​ដល់​ទីតាំង​កម្រាល​ព្រំ​កម្មវិធី​ភ្លាម​ អ្នក​ទាំង​ពី​រ​ខ្សឹប​ខ្សៀវ​ជាមួយ​គ្នា យ៉ាង​ស្និទ្ធស្នាល​មើល​ទៅ​គួរ​ឲ្យ​ស្រលាញ់។ គូស​បញ្ជាក់​ដែរ​ថា​អ្នក​ទាំង​ពីរ​ ជួប​គ្នា​ដំបូង​តាំង​ពី​ខែ​មករា​ឆ្នាំ ២០១៦ មក​ម្ល៉េះ​ ប៉ុន្តែ​មិន​សូវ​ជា​បាន​បង្ហាញ​ខ្លួន​នៅ​កម្មវិធី​ធំៗ​សំខាន់ៗ​ជាមួយ​គ្នា​ប៉ុន្មាន​ទេ។ មុន​នឹង​ជួប​គ្នា​ អ្នក​ទាំង​ពីរ​សុទ្ធ​តែ​ធ្លាប់​រៀប​ការ​រួច​ទៅ​ហើយ ដែល Katy Perry បាន​រៀប​ការ​ជាមួយ​តារា​​កំប្លែង Russell Brand និង Orlando Bloom ធ្លាប់​រៀប​ការ​ជាមួយ​តារា​ម៉ូដែល Miranda Ker៕

ប្រភព៖ Metro   ប្រែ​សម្រួល៖ ធារ៉ូ

អត្ថបទពេញនិយម