ចិន​ឆ្លើយ​តប​ ក្រោយ​លោក​ត្រាំ​ចោទ​រឿង​ជ្រៀតជ្រែក​ការ​បោះ​ឆ្នោត​ពាក់​កណ្ដាល​អាណត្តិ

  • 2018-09-27 13:49:40
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រោយ​រង​ការ​ចោទ​ប្រកាន់​អំពី​សំណាក់​ប្រធានាធិបតី​សហរដ្ឋអាមេរិក​លោក ដូណាល់ ត្រាំ ប្រមុខ​ការទូត​ចិន​បាន​ឆ្លើយ​តប។

ក្នុង​កិច្ច​ប្រជុំ​ក្រុម​ប្រឹក្សា​សន្តិសុខ រដ្ឋមន្ត្រី​ក្រសួង​ការ​បរទេស​លោក Wang Yiបាន​ទាត់​ចោល​ការ​ចោទ​ប្រកាន់​របស់​លោក​ដូណាល់ ត្រាំ ហើយ​អំពាវ​នាវ​ឲ្យ​មាន​ការ​គោរព​គោលការណ៍​មិន​លូក​ដៃ​ជ្រៀតជ្រែក​ក្នុង​កិច្ច​ការ​ផ្ទៃ​ក្នុង។ លោក​បាន​ថ្លែង​ថា​៖ "យើង​មិន​បាន ហើយ​នឹង​មិន​លូក​ដៃ​ជ្រៀតជ្រែក​កិច្ចការ​ផ្ទៃ​ក្នុង​របស់​ប្រទេស​ណា​មួយ​ឡើយ ហើយ​យើង​នឹង​មិន​ទទួល​យក​ទេ​នូវ​ការ​ចោទ​ប្រកាន់​ផ្សេងៗ​ដោយ​គ្មាន​មូលដ្ឋាន​មក​លើ​ប្រទេស​ចិន"។

ប្រមុខ​ការទូត​រូប​នេះ បាន​បន្ត៖ "យើង​អំពាវនាវ​ឲ្យ​ប្រទេស​ដទៃ​គោរព​ធម្មនុញ្ញ​របស់​អង្គការ​សហប្រជាជាតិ ដែល​បាន​ហាម​នូវ​ការ​លូក​ដៃ​ជ្រៀតជ្រែក​កិច្ច​ការ​ផ្ទៃ​ក្នុង​របស់​ប្រទេស​នីមួយៗ"។

ការ​ឆ្លើយតបធ្វើឡើងក្រោយ លោក​ត្រាំ​បាន​ចោទ​ចិន​ថា កំពុង​ព្យាយាម​ជ្រៀតជ្រែក​ការ​បោះ​ឆ្នោត​ពាក់កណ្ដាល​អាណត្តិ​របស់​សហរដ្ឋអាមេរិក។

សូម​បញ្ជាក់​ផង​ដែរ​ថា អាមេរិក​នឹង​មាន​ការ​បោះ​ឆ្នោត​ពាក់​កណ្ដាល​អាណត្តិ​នៅ​ថ្ងៃ​ទី ៦ វិច្ឆិកា​ខាង​មុខ​នេះ៕

ប្រភព៖ CGTN   អត្ថបទ៖ សេរី មង្គល