កុំឲ្យធ្ងន់ទាន់ ស្វែង​យល់ពី​វិធី​បញ្ចៀស​ការ​ឈឺ​កដៃ ពេល​វាយ​កុំព្យូទ័រ​ច្រើន​ម៉ោង​រាល់ថ្ងៃ

  • 2018-09-28 01:50:36
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

សព្វថ្ងៃនេះ ការ​ប្រើប្រាស់កុំព្យូទ័រមិនអាច​ចៀសបាន​មិន​ថាអ្នក​ធ្វើការ​ ឬ​រៀន​ផ្នែក​ IT ដែល​ត្រូវ​ស្និទ្ធ​នឹង​ Keyboard ជា​រៀងរាល់ថ្ងៃ​។ ការ​វាយ​កុំព្យូទ័រ​រាល់ថ្ងៃ​ច្រើនម៉ោង​ មិន​បាន​​ត្រឹមត្រូវ​អាច​ទៅ​ជា​ឈឺ​កដៃ​ ស្ពឹក​ ហើយ​កាន់​តែ​ធ្ងន់ធ្ងរ​ ដល់​វះ​កាត់​ក៏​មាន​។

ដើម្បី​បញ្ចៀស​ការ​ឈឺ​ចាប់​កដៃ​

  • រក្សា​ដង​ខ្លួន​ឲ្យ​បាន​សមស្រប​

  • រៀបចំ​កន្លែង​អង្គុយ​ រួម​ទាំង​ម៉ាស៊ីន​ឲ្យ​បាន​ត្រឹមត្រូវ​

  • យក​ចិត្ត​ទុក​ដាក់​ចំពោះ​ទីតាំង​ដៃ​

  • ត្រួត​ពិនិត្យ​បច្ចេកទេស​របស់​អ្នក (វាយ​អក្សរ​)​

  • ពត់ពេន​សាច់ដុំ​ មុន​ពេល​វាយ​អក្សរ

ឥរិយាបថ​គួរ​មាន​ការ​កែសម្រួល​

កែប្រែ​កៅអី​អង្គុយ​ ដោយ​ជើង​គួរ​ដាក់​រាបស្មើ​លើ​ផ្ទៃ​ ជាមួយ​ជង្គង់​បត់​ ៩០ដឺក្រេ​ ដើម្បី​បញ្ចៀស​ការ​ឈឺ​ខ្នង​។ អេក្រង់​គួរ​កែប្រែ​ឲ្យ​ស្ថិត​នៅ​កម្រិត​ភ្នែក​។ បើ​ធ្វើការ​ច្រើន​ម៉ោង​ជាមួយ​ Laptop គួរ​ពិចារណា​ទិញ​ Wireless Keyboard។ ហើយ​ពេល​វាយ​បញ្ចូល​អក្សរ​ មិន​គួរ​ទម្លាក់​កដៃ​អឹប​នឹង​ផ្ទៃ​ឡើយ​។ គួរ​ដាក់​ Keyboard លើ​ផ្ទៃរាប​ស្មើ​ស្ថិត​នៅ​កម្រិត​ដូចគ្នា​ នឹង​កែង​ដៃ​ ឬ​ក្រោម​កែង​ដៃ​បន្តិច​។ ម្យ៉ាងវិញទៀត មិន​គួរ​ពាក់​គ្រឿង​អលង្ការ ពេល​កំពុង​វាយអក្សរ​នោះ​ឡើយ បាន​ត្រឹម​បង្កើន​ទម្ងន់​ឲ្យ​សាច់ដុំ​ប្រឹង​ប៉ុណ្ណោះ​។ 

ធ្វើ​យ៉ាង​ណា​បើ​មាន​ការ​ឈឺចាប់​

ភាព​ឈឺចាប់​ ស្ពឹក​ រោយ​ បរិវេណ​កដៃ​ អាច​កើត​មាន​មួយ​រយៈពេល​ខ្លី​ក្រោយ​ធ្វើការ​ជាមួយ​កុំព្យូទ័រ​ ឬ​ពេញ​មួយ​ថ្ងៃ​តែ​ម្តង​។

បើ​មាន​អារម្មណ៍​ស្ពឹក​ រោយ​ គួរ​ពាក់​ស្រោម​កដៃ​ ឬ​សម្រាក​ពី​ការ​វាយ​អក្សរ​ជា​បណ្ដោះ​អាសន្ន​ ឬអាច​ប្រើ​បច្ចេកវិទ្យា​បម្លែង​សំឡេង​ទៅ​ជា​អក្សរ អាច​ជួយ​បាន​ច្រើន​ បើ​បាន​ស្និទ្ធ​ប្រើ​។ គួរ​ដឹង​ផង​ដែរ​ ការ​សរសេរ​ ដោយ​ដៃ​ ក៏​អាច​បណ្តាល​ឲ្យ​សាច់ដុំ​មាន​សម្ពាធដល់​កដៃ​ ឬ​ដៃ​ផង​ដែរ​។

បើ​នៅ​តែ​មិន​ថមថយ​ គួរ​ជួប​គ្រូពេទ្យ​ ពិគ្រោះ​យោបល់​ព្យាបាល​តាម​ស្ថានភាព​ជាក់ស្តែង​។

អ្នក​ដែល​ប្រើ​កុំព្យូទ័រ​ពេញ​មួយ​ថ្ងៃ​ សម្រាប់​ការងារ​ ឬ​ការ​សិក្សា​ អាច​ទាញ​អត្ថប្រយោជន៍​ ពី​ជំនាញ​វាយ​អក្សរ​បាន​ស្ទាត់ ប៉ុន្តែ​គួរ​ព្យាយាម​ទម្លាប់​ប្រើ​បច្ចេកទេស​ឲ្យ​បាន​សមស្រប​ ទាក់ទង​នឹង​ល្បឿន​ និង​ភាព​ត្រឹមត្រូវ​លើ Key៕

ចុច Like និង See First ដើម្បីទទួលព័ត៌មានបច្ចេកវិទ្យាមុនគេ......

អានអត្ថបទ

ប្រភព៖ readandspell   ប្រែ​សម្រួល៖ ប៊ុនធឿន

អត្ថបទពេញនិយម