មែនទែន​ទៅ មិន​បាច់ប្រើកម្មវិធីជំនួយ ក៏​អាច​គ្រប់គ្រង​ថ្ម​ទូរសព្ទប្រើបានយូរ

  • 2018-09-28 02:22:26
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ស្មាតហ្វូន​បំពាក់​មុខងារ​ល្អៗ​ជាច្រើន​ លើ​តួ​ទូរសព្ទ​ ទាំង​កាមេរ៉ា​ពីរ​ ឬ​បី​គ្រាប់​, ទំហំ​ Storage ធំ​ រួម​ជាមួយ​ថាមពល​ថ្ម​មាន​កំណត់​។

ពេល​ប្រើប្រាស់​ ថាមពល​ថ្ម​ក្នុង​ទូរសព្ទ​ អាច​ផ្គត់ផ្គង់​បាន​ស្ទើរតែ​ពេញ​មួយ​ថ្ងៃ​ដែរ​ ប៉ុន្តែ​នៅ​មិន​ទាន់​បាន​ ២៤ម៉ោង​នោះ​ទេ​ នេះ​បើ​តាម​របាយការណ៍​ពី​វេបសាយ​ Consumer Reports។ ចំណុច​នេះ​ទើប​មាន​វត្តមាន​កម្មវិធី​ជួយ​សន្សំសំចៃ​ថ្ម​ជាច្រើន​ មាន​ការ​និយម​ប្រើប្រាស់​ ចុះ​ថា​តើ​ពិត​ជា​ចាំបាច់​មែន​ទេ​?

អ្នក​អភិវឌ្ឍន៍​ខ្លះ​បង្កើត​កម្មវិធី​មាន​ប្រសិទ្ធភាព​ ល្អ​ អាច​អនុវត្ត​កិច្ចការ​ ដោយ​មិន​ដាក់​សំពាធ​ខ្លាំង​លើ​ CPU (Central Processing Unit) ឬ​ RAM។ ខណៈ​កម្មវិធី​ខ្លះ​វិញ​ ដូចជា​ Facebook ជា​ដើម​ ប្រើ​ Resource ច្រើន​ ដោយ​អាច​ប្រើ​ GPS, WiFi ឬ​ ទិន្នន័យ​ Cellular។

កម្មវិធី​សន្សំសំចៃ​ថ្ម​ជាច្រើន​ ដំណើរការ​ដោយ​វាស់​ស្ទង់​ចំនួន​ Resources ដែល​កម្មវិធី​ដទៃ​កំពុង​ប្រើប្រាស់​។ ចុះ​បើ​អ្នក​មិន​ប្រើ​កម្មវិធី​ទាំង​នោះ​ផង​ មាន​ហេតុផល​អ្វី​ត្រូវ​ប្រើ​។

កម្មវិធី​ Greenify, Go Battery Saver & Power Widget, Avast Battery Saver និង DU Battery Saver ជួយ​ត្រួត​ពិនិត្យ​ដល់​ការ​ប្រើប្រាស់​ Resources អាច​ប្រើ​បាន​ដោយ​ឥត​គិត​ថ្លៃ​ តែ​មាន​ជម្រើស​ឡើង​ជំនាន់​ទៅ​ Pro គ្មាន​ពាណិជ្ជកម្ម​។ ប៉ុន្តែ​ សមត្ថភាព​កម្មវិធី​ទាំង​នេះ​ផ្តល់​ មាន​រួច​ទៅ​ហើយ​ក្នុង​ប្រព័ន្ធ​ប្រតិបត្តិការ​។

ក្រុមហ៊ុន​ផលិត​ទូរសព្ទ​ និង​អ្នក​អភិវឌ្ឍន៍​ប្រព័ន្ធ​ប្រតិបត្តិការ​ ដឹង​ថា​ថាមពល​ថ្ម​មាន​កំណត់​ ត្រូវ​ប្រើប្រាស់​ឲ្យ​មាន​ប្រយោជន៍​បំផុត​។ ដូចនេះ​ទើប​មាន​មុខងារ​សន្សំសំចៃ​ថ្ម​ក្នុង​ប្រព័ន្ធ​លើ​ទូរសព្ទ​តែ​ម្តង​។ ទូរសព្ទ​ភាគច្រើន​ អាច​កំណត់​ Settings កាត់បន្ថយ​ការ​ប្រើ​ថាមពល​ថ្ម​ ដូចជា​បន្ថយ​ពន្លឺ​អេក្រង់​ ឬ​បើក​ប្រើ Airplane mode ជួយ​ពង្រីក​រយៈពេល​ប្រើប្រាស់​បាន​ ប៉ុន្មាន​នាទី​ ទៅ​ច្រើន​ម៉ោង​បាន​។​

មួយវិញទៀត កំណែទម្រង់​ប្រព័ន្ធ​ Android ប្រើ​ AI (Artificial Intelligence) សម្រាប់​មុខងារ​មួយ​ហៅថា​ Adaptive Battery ដែល​អាច​ត្រួត​ពិនិត្យ​ការ​ប្រើ​កម្មវិធី​ និង​សម្រេច​ថា​កម្មវិធី​នោះ​ត្រៀម​សម្រាប់​ប្រើ​ ឬ​បិទ​។

កម្មវិធី​ក្រៅ​ប្រព័ន្ធ​ទាំង​នោះ​ មួយ​ចំនួន​ មិន​មាន​គោលបំណង​ល្អ​នោះ​ទេ​ ដែល​អាច​ចូល​ទៅ​ប្រើប្រាស់​ព័ត៌មាន​ផ្ទាល់​ខ្លួន​របស់​អ្នក​ក្នុង​ទូរសព្ទ​បាន​៕

ចុច Like និង See First ដើម្បីទទួលព័ត៌មានបច្ចេកវិទ្យាមុនគេ......

អានអត្ថបទ

ប្រភព៖ howstuffworks   ប្រែ​សម្រួល៖ ប៊ុនធឿន