Ramsey គ្រោង​ដើរ​ចេញ​ពី Arsenal ខណៈ​ក្លឹប​នៅ​អ៊ីតាលី​២​ចង់​បាន

  • 2018-09-28 01:58:59
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ខ្សែ​បម្រើ​របស់​ Arsenal កីឡាករ Aaron Ramsey អាច​នឹង​ចាកចេញ​ពី​ក្លឹប​នៅ​រដូវ​កាល​ក្រោយ បន្ទាប់​ពី​កាំភ្លើង​ធំ​ដក​ការ​ស្នើ​ផ្ដល់​កិច្ចសន្យា​ថ្មី។

ដំបូង​ឡើង​ Ramsey ត្រូវ​បាន​ Arsenal ចង់​បន្ថែម​កុងត្រា​៤​ឆ្នាំ​ទៀត តែ​ចុង​ក្រោយ​ពួក​គេ​សម្រេច​ចិត្ត​ដក​ចេញ​វិញ។ កិច្ចសន្យា​របស់​កីឡាករ​វែល​នឹង​អស់​នៅ​ថ្ងៃ​ទី​ ៣០ ខែ មិថុនា ឆ្នាំ ២០១៩ មាន​ន័យ​ថា​គេ​នឹង​ក្លាយ​ជា​កីឡាករ​ដែល​​ទំនេរ​នៅ​រដូវ​​​កាល​ក្រោយ។

ក្នុង​ស្ថានភាព​បែប​នេះ​ប្រសិន​ Arsenal ចង់​បាន​លុយ​ត្រា​តែ​លក់​​កីឡាករ​វ័យ​២៧​ឆ្នាំ​រូប​នេះ​នេះ​ខែ​មករា​ខាង​មុខ។ ក្លឹប​យក្ស​ពីរ​នៅ​អ៊ីតាលី​គឺ Juventus និង AC Milan កំពុង​មាន​ការ​ចាប់​អារម្មណ៍​កីឡាករ​សម្បូរ​បទពិសោធន៍​រូប​នេះ។

Ramsey បាន​មក​ចូល​រួម​ជាមួយ​ក្រុម​មាន​មូលដ្ឋាន​ក្នុង​ទីក្រុង​ឡុងដ៏​​កាល​ពី​ឆ្នាំ​២០០៨ ក្នុង​តម្លៃ​៤,៨​លាន​ផោន ផ្ទេរ​ពី​ក្លឹប Cardiff City៕

ប្រភព៖ BBC   ប្រែ​សម្រួល៖ ហេង សុធារិទ្ធិ