Barca កែប្រែផ្នែកមួយចំនួនលើឡូហ្គោរបស់ក្លឹប
- 2018-09-28 02:11:17
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
Barca កែប្រែផ្នែកមួយចំនួនលើឡូហ្គោរបស់ក្លឹប
ចន្លោះមិនឃើញ
FC Barcelona បានកែប្រែឡូហ្គោចាស់របស់ខ្លួនដែលបានប្រើប្រាស់អស់រយៈពេលប្រមាណ១៦ឆ្នាំ។ យ៉ាងណាការផ្លាស់ប្ដូរគឺមានលក្ខណៈតិចតួចប៉ុណ្ណោះ បើមិនចាប់អារម្មណ៍អាចនឹងមើលមិនដឹង។
ឡូហ្គោដែលយើងឃើញបច្ចុប្បន្នគឺក្រុមយក្សរបស់កាតាឡាន់បានប្រើប្រាស់តាំងពីឆ្នាំ២០០២មក រចនាដោយលោក Claret Serrahima ជា Designer ជនជាតិអេស្ប៉ាញ កើតក្នុងទីក្រុងបាសេឡូណាផ្ទាល់។
ភាពកែប្រែរបស់ឡូហ្គោថ្មីមានដូចជាផ្ទៃពណ៌ខៀវក្រហមនៅខាងក្រោមបានប្ដូរពី ៧មក៥ក្រឡាវិញ។ ពាក្យ FCB នៅផ្នែកកណ្ដាលត្រូវបានដកចេញ ហើយផ្នែកខាងក្នុងត្រូវពង្រីកធំជាងមុននឹងបត់បែនទៅតាមលំនាំខាងក្រៅ។
ប្រភពពីក្លឹបប្រកាសថាឡូហ្គោថ្មីនឹងចាប់ផ្ដើមប្រើប្រាស់ចាប់ពីរដូវកាល ២០១៩-២០២០តទៅដោយសម្រាប់រដូវកាលនេះក្លឹបនៅប្រើឡូហ្គោចាស់ដដែល៕