ជក់​ចិត្ត​បែក​ផ្សែង​សប្ដាហ៍​នេះ Liverpool សង​សឹក Chelsea ឯ Real ជួប Atletico

  • 2018-09-28 04:20:22
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

សម្រាប់​​អ្នក​ស្នេហា​វិស័យ​បាល់ទាត់​សប្ដាហ៍​នេះ​នឹង​សប្បាយ​ភ្នែក​ទៀត​ហើយ ដោយ​សារ​តែ​លីគ​​កំពូល​នៅ​អឺរ៉ូប​៣ មាន​ក្រុម​ខ្លាំង​ៗ​ប៉ះ​គ្នា។

នៅ Premier League ដែល​ឈាន​ចូល​សប្ដាហ៍​ទី​៧​ក្លឹប​ហង្សក្រហម Liverpool ត្រូវ​ហោះ​ទៅ​សង​សឹក Chelsea ក្នុង​​ទីក្រុង​ឡុងដ៏។ កាល​ពី​ដើម​សប្ដាហ៍​ក្រុម​ទាំង​ពីរ​ទើប​តែ​ជួប​គ្នា​ទេ ដោយ​ពេល​នោះ Chelsea បាន​ទម្លាក់ Liverpool ចេញ​ពី League Cup ​ទាំង​ឈឺ​ចាប់​ត្រឹម​ជុំ​ទី​៣។ ក្នុង​ការ​ប្រកួត​ក្រុម​ លោក Klopp ជា​អ្នក​នាំ​មុខ​មុន តែ​ចុងក្រោយ Chelsea វាយ​បក​បាន​ពីរ​គ្រាប់​វិញ​ទទួល​បាន​ជ័យជម្នះ​២-១។

ងាក​ទៅ​កាន់ La Liga ក៏​មិន​ធម្មតា​ ក្រុម​លេខ​២​ក្នុង​តារាង​ពិន្ទុ Real Madrid ត្រូវ​ស្វាគមន៍​ក្រុម​៣ Atletico Madrid។ ដោយ​សារ​តែ​ក្រុម​ទាំង​ពីរ​ស្ថិតក្នុង​ទីក្រុង​តែ​មួយ គេ​បាន​ឲ្យ​ឈ្មោះ​ការ​ប្រកួត​នេះ​ថា Madrid Derby។ កាល​ពី​ដើម​សប្ដាហ៍​នេះ Real ទើប​តែ​ចាញ់​ធ្ងន់​ក​ក្រោម​ស្នៀត​របស់ Sevilla ៣-០ ខណៈ Atletico ឈ្នះ Huesca ៣-០។ ដូច្នេះ​ទាំង​ Real និង Atletico ត្រូវ​ការ​ឈ្នះ​ដូច​គ្នា​ដើម្បី​ប្រដេញ​ពិន្ទុ​ជាមួយ Barcelona ដែល​កំពុង​ឈរ​កំពូល​តារាង។

នៅ Serie A វិញ​ក៏​កក្រើក​ដូច​គ្នា​​គឺ Juventus តទល់​នឹង​ Napoli។ បើក​រដូវកាល​៦​ប្រកួត​ក្រុម​សេះ​បង្កង់​មិន​ទាន់​ស្គាល់​ថា​ចាញ់​ទេ កំពុង​ឈរ​កំពូល​តារាង​ពិន្ទុ Serie A ឯ Napoli នៅ​លេខ​ពីរ ៦​ប្រកួត​ទើប​តែ​ចាញ់​១​ប្រកួត​ប៉ុណ្ណោះ។ ចំពោះ​ប្រកួត​នេះ​ជឿជាក់​ថា មាន​អ្នក​ចាំ​ទស្សនា​ច្រើន​​ព្រោះ​គេ​ចង់​ឃើញ​ទឹក​ជើង​របស់ Cristiano Ronaldo។

បញ្ជាក់​ថា៖ ការ​ប្រកួត​ទាំង​៣​គូ​នេះ​នឹង​លេង​នៅ​ថ្ងៃ​សៅរ៍​ដូច​គ្នា

អត្ថបទ៖ ហេង សុធារិទ្ធិ